VOV WorldVOV World
ប៉ាគីស្ថានអំពាវនាវបង្កើតកាណាល់ទាក់ទិងដើម្បីដោះស្រាយភាពតានតឹងរវាងអ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីត
19/01/2016 07:01
(VOVworld) – មជ្ឈដ្ឋានមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា៖ នាថ្ងៃទី ១៨ មករា គណៈប្រតិភូជាន់ខ្ពស់ប៉ាគីស្ថានដឹក នាំដោយនាយករដ្ឋមន្ត្រី លោក Nawaz Sharif ដែលបាន អញ្ជើញទៅបំពេញទស្សនកិច្ចអារ៉ាប់ប៊ីសាអូឌីត បាន អំពាវនាវ បង្កើតកាណាល់ទាក់ទងរវាងអារ៉ាប់ប៊ីសា អូឌីតនិងអ៊ីរ៉ង់។
ប៉ាគីស្ថានអំពាវនាវបង្កើតកាណាល់ទាក់ទិងដើម្បីដោះស្រាយភាពតានតឹងរវាងអ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីត
ប៉ាគីស្ថានអំពាវនាវបង្កើតកាណាល់ទាក់ទិងដើម្បីដោះស្រាយភាពតានតឹងរវាងអ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីត (Image: VNA) (VOVworld) – មជ្ឈដ្ឋានមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា៖ នាថ្ងៃទី ១៨ មករា  គណៈប្រតិភូជាន់ខ្ពស់ប៉ាគីស្ថានដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Nawaz Sharif ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចអារ៉ាប់ប៊ីសាអូឌីត បានអំពាវ នាវ បង្កើតកាណាល់ទាក់ទងរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់។ ដំណើរទស្សន កិច្ចនេះ បានប្រព្រឹត្តទៅក្នុងកាលៈទេសៈប៉ាគីស្ថានកំពុងខំប្រឹងប្រែងធ្វើ ប្រទេសអាជ្ញាកណ្ដាល ដោះស្រាយការខ្វែងគំនិតប្រទេសឥស្លាមទាំងពីរ ពោលខាងលើក្រោយពី អារ៉ាប់ប៊ីសាអូឌីតបានប្រហារជីវិតបុព្វជិកនិកាយ ឥស្លាម  Shiite លោក Nimr al Nimr។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើក នេះ នាយករដ្ឋមន្ត្រី  Sharif រួមជាមួយអគ្គសេនាធិការកងទ័ពប៉ាគីស្ថាន លោក Raheel Sharif បានចល គាល់ព្រះមហាក្សត្រ Salma នៅរាជធានី Riyadh។ ក្នុងជំនួបនេះ លោក Sharif បានអំពាវនាវដោះស្រាយរាល់ការ ខ្វែងគំនិតរវាងសហគមន៍ជនឥស្លាម ដោយសន្តិវិធី៕​