VOV WorldVOV World
ប៉ាឡេស្ទីននិងអ៊ីស្រាអែលចាប់ផ្តើមការចរចារឡើងវិញ
11/04/2014 11:30
(VOV)_បណ្ដាអ្នកចរចាររបស់ប៉ាឡេស្ទីននិងអ៊ីស្រាអែលបានដំណើការចរចារថ្មីមួយនាថ្ងៃទី ១០ មេសា ក្រោមអន្តរការីរបស់អាមេរិក។
ប៉ាឡេស្ទីននិងអ៊ីស្រាអែលចាប់ផ្តើមការចរចារឡើងវិញ
(VOV)_បណ្ដាអ្នកចរចាររបស់ប៉ាឡេស្ទីននិងអ៊ីស្រាអែលបានដំណើការចរចារថ្មីមួយ នាថ្ងៃទី ១០ មេសា ក្រោមអន្តរការីរបស់អាមេរិក។ ប៉ាឡេស្ទីននិងអ៊ីស្រាអែលតភ្ជាប់ការចរចារឡើងវិញ(TTXVN)         ថ្លែងមតិបន្ទាប់ពីការចរចារលើកនេះ អ្នកនាំពាក្យនៃសេតវិមាន Jen Psaki បាន អោយដឹងថា៖គំលាតភាគីទាំងពីរត្រូវបានបង្រួញហើយ​ប៉ុន្តែក៏មិនអាចនិយាយ ថានឹងមាន កិច្ចព្រមព្រៀង១យ៉ាងឆាប់ៗបានទេ។         ក្នុងព្រឹត្តិការណ៍ផ្សេងទៀត នាថ្ងៃទី ១០ មេសា អ៊ីស្រាអែលបាន​បង្កើនបទដាក់ ទណ្ឌកម្ម សេដ្ឋកិច្ចចំពោះប៉ាឡេស្ទីន ដោយការបញ្ចប់សកម្មភាពផ្ទេរប្រគល់បរិមាណ ប្រាកពន្ធអោយប៉ាឡេស្ទីន ដោយអ៊ីស្រាអែល​ហូតពន្ធជំនួសអោយ។ អ៊ីស្រាអែលក៏ បាន ប្រកាសថានឹងបញ្ចប់ការធ្វើអាជីវកម្មរួមនៅរែឧស្ម័នដុតជាមួយប៉ាឡេស្ទីន និង រាំងស្កាត់បរិមាណប្រាក់​បញ្ញើររបស់ប៉ាឡេស្ទីននៅធនាគារានារបស់អ៊ីស្រាអែលដែរ។ ប្រធានការចរចារប៉ាឡេស្ទីន Saeb Erakat បានចាត់ទុកថា៖ រាល់សកម្មភា​ពនេះ​របស់ អ៊ីស្រាអែលគឺប្លន់យកប្រាក់របស់ប្រជាជនប៉ាឡេស្ទីន រំលោភលើច្បាប់អន្តរជាតិ និង បទដ្ឋានអន្តរជាតិនានាទៀតផង៕