ប៉ាឡេស្ទីនបានព្រមានថាទំនាក់ទំនងជាមួយអ៊ីស្រាអែលកាន់តែអាក្រក់ទៅ
20/01/2015 09:45
Vovworld-នាថ្ងៃទី១៩មករា ប្រធានក្រុមចរចារសន្តិភាព របស់ប៉ាឡេស្ទីនលោក Saeb Erekat បានប្រកាសថា

ប៉ាឡេស្ទីនបានព្រមានថាទំនាក់ទំនងជាមួយអ៊ីស្រាអែលកាន់តែអាក្រក់ទៅ (Presstv) Vovworld-នាថ្ងៃទី១៩មករា ប្រធានក្រុមចរចារសន្តិភាពរបស់ប៉ាឡេស្ទីន លោក Saeb Erekat បានប្រកាសថាទំនាក់ទំនងរបស់ប៉ាឡេស្ទីនជាមួយអ៊ីស្រាអែល បានធ្លាក់ចុះដល់កំរិតមិនអាចកែលំអរបានឡើយបន្ទាប់ពី Tel Avid សំរេចចិត្តផ្អាក់ បញ្ជូនប្រាក់ពន្ធជូនរដ្ឋអំណាចប៉ាឡេស្ទីន។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារ ព័ត៌មានបន្ទាប់ពីជំនួបជាមួយមន្ត្រីការទូតបរទេសនៅត្រើយខាងលិច លោក Erekat បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលកំពុងអនុវត្តបទដាក់ទណ្ឌកម្មរួមជាមួយជនប៉ាឡេស្ទីន។ លោកបានផ្តោតទៅលើសកម្មភាពគំរាមកំហែងរបស់អ៊ីស្រាអែលចំពោះថ្នាក់ដឹកនាំ និងប្រជាជនប៉ាឡេស្ទីន ទន្ទឹមនឹងនោះដាស់តឿន Tel Avid សន្យាគោរពកិច្ចព្រមព្រៀង អន្តរជាតិនានា៕
Related





