ប៉ាឡេស្ទីនផ្អាកបណ្ដាការបោះឆ្នោតតំបន់ក្នុងខែមេសា
05/10/2016 07:09
(VOVworld) – នាថ្ងៃទី ៤ តុលា រដ្ឋអំណាចប៉ាឡេស្ទីន (PA) បានសម្រេចផ្អាក រាល់ការបោះឆ្នោតតំបន់ដល់ឆ្នាំ ២០១៧ ខាងមុខ បន្ទាប់ពីតុលាការកំពូលប៉ា ឡេស្ទីនបានចេញ ផ្សាយសាលក្រមថា៖ បណ្ដាការបោះឆ្នោតនេះអាចត្រូវបាន រៀបចំឡើងនៅតែត្រើយខាងលិចប៉ុណ្ណោះ មិនអាចរៀបចំ នៅតំបន់ Gaza ទេ។

ប៉ាឡេស្ទីនផ្អាកបណ្ដាការបោះឆ្នោតតំបន់ក្នុងខែមេសា (VNA) (VOVworld) – នាថ្ងៃទី ៤ តុលា រដ្ឋអំណាចប៉ាឡេស្ទីន (PA) បានសម្រេចផ្អាក រាល់ការបោះឆ្នោតតំបន់ដល់ឆ្នាំ ២០១៧ ខាងមុខ បន្ទាប់ពីតុលាការកំពូលប៉ា ឡេស្ទីនបានចេញផ្សាយសាលក្រមថា៖ បណ្ដាការបោះឆ្នោតនេះអាចត្រូវបាន រៀបចំឡើងនៅតែត្រើយខាងលិចប៉ុណ្ណោះ មិនអាចរៀបចំនៅតំបន់ Gaza ទេ។ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Rami Hamdallah បានឲ្យដឹងថា៖ បន្ទាប់ ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី PA បានសម្រេចផ្អាកការបោះឆ្នោតតំបន់ក្នុងអំឡុង ៤ ខែ។ ចលនា ឥស្លាម Hamas ដែលកំពុងត្រួតពិនិត្យតំបន់ Gaza បានប្រឆាំង ជំទាស់សេចក្តីសម្រេចពោលខាងលើហើយចាត់ទុកថា៖ ការផ្អាករៀបចំការបោះ ឆ្នោតនិយាយរួមនិងមិនរៀបចំការបោះឆ្នោតនៅតំបន់ Gaza គឺសំដៅជៀសវៀង បរជ័យសំរាប់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mamoud Abbas ៕
Related






