ប៉ាឡេស្ទីនផ្អាករាល់ការខំប្រឹងប្រែងចូលរួមស្ថាប័ននានារបស់ អ.ស.ប.
08/04/2013 08:52
(VOVworld) – នាថ្ងៃទី ៧ មេសា ក្រសួងការបរទេស ប៉ាឡេស្ទីនបានប្រកាសថា៖ បណ្ដាថ្នាក់ដឹកនាំប្រទេស នេះបានសម្រេចផ្អាករាល់ការខំប្រឹងប្រែងចូលរួម ស្ថាប័ននានារបស់ អ.ស.ប. ក្នុងរយៈពេល ២ ខែ ដើម្បី បង្កលក្ខណៈសំរាប់ភាគី អាមេរិកចាប់ផ្តើមការចរចារ ជាមួយអ៊ីស្រាអែលឡើងវិញ ជំរុញដំណើរសន្តិភាព នៅមជ្ឃឹមបូព៌ា។

(VOVworld) – នាថ្ងៃទី ៧ មេសា ក្រសួងការបរទេសប៉ាឡេស្ទីនបានប្រកាសថា៖ បណ្ដាថ្នាក់ដឹកនាំប្រទេសនេះបានសម្រេចផ្អាករាល់ការខំប្រឹងប្រែងចូលរួមស្ថាប័ន នានារបស់ អ.ស.ប. ក្នុងរយៈពេល ២ ខែ ដើម្បីបង្កលក្ខណៈសំរាប់ភាគីអាមេរិកចាប់ ផ្តើមការចរចារជាមួយអ៊ីស្រាអែលឡើងវិញ ជំរុញដំណើរសន្តិភាព នៅមជ្ឃឹមបូព៌ា។ ថ្លែងមតិលើវិទ្យុសម្លេងប៉ាឡេស្ទីន រដ្ឋមន្ត្រីការបរទេសប្រទេស នេះ លោក Riad Al Maliki បានលើកច្បាស់ថា៖ ប៉ាឡេស្ទីនបានយល់ព្រមចំពោះ សំណើរជំរុញដំណើរ សន្តិភាពនៅមជ្ឃឹមបូព៌ារបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry។ ក្នុង ករណី លោក John Kerry ទទួលបរាជ័យប៉ាឡេស្ទីននឹងចាប់ផ្តើមការខំប្រឹងប្រែង ចូលរួមបណ្ដាស្ថាប័ននៃ អ.ស.ប. ពោលខាងលើ។ បន្ទាប់ពី ប៉ាឡេស្ទីនបានក្លាយ ទៅជាប្រទេសសង្គេតការ អ.ស.ប. អាមេរិកចាប់ផ្តើមយកចិត្តទុកដាក់ដល់ការជំរុញ ការចរចារសន្តិភាពនៅ មជ្ឃឹមបូព៌ា ដែលត្រូវបានផ្អាក ពីឆ្នាំ ២០១០ មក៕ បណ្ដាថ្នាក់ដឹកនាំប្រទេសនេះបានសម្រេចផ្អាករាល់ការខំប្រឹងប្រែងចូលរួម ស្ថាប័ននានារបស់ អ.ស.ប. (Image: Internet)
Related





