VOV WorldVOV World
ប៉ាឡេស្ទីនអះអាងមិនរៀបចំការចរចារសន្តិភាពជាផ្លូវការជាមួយអ៊ីស្រាអែលទេ
12/08/2015 06:33
(VOVworld) – នាថ្ងៃទី ១១ សីហា រដ្ឋមន្ត្រីការបរទេសនៃ រដ្ឋអំណាចប្រជាជាតិ ប៉ាឡេស្ទីន (PNA) លោក Reyad El Malki បានប្រកាសថា៖ គ្មានការរៀបចំបណ្ដាជំនួប នយោបាយជាផ្លូវការរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលទេ។
ប៉ាឡេស្ទីនអះអាងមិនរៀបចំការចរចារសន្តិភាពជាផ្លូវការជាមួយអ៊ីស្រាអែលទេ
ប៉ាឡេស្ទីនអះអាងមិនរៀបចំការចរចារសន្តិភាពជាផ្លូវការជាមួយអ៊ីស្រាអែលទេ (Image; VNA)  (VOVworld) – នាថ្ងៃទី ១១ សីហា រដ្ឋមន្ត្រីការបរទេសនៃរដ្ឋអំណាចប្រជាជាតិ ប៉ាឡេស្ទីន (PNA) លោក Reyad El Malki បានប្រកាសថា៖ គ្មានការរៀបចំបណ្ដា  ជំនួបនយោបាយជាផ្លូវការរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលទេ។ ការអះអាង នេះត្រូវបាននាំចេញបន្ទាប់ពីព័ត៌មានដែលចាត់ទុកថា៖ ប្រធានក្រុមចរចាររបស់ ប៉ាឡេស្ទីន លោក  Saeb Erekat និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីស្រាអែល លោក  Silvan Shalom ទើបនឹងមានជំនួបនៅទីក្រុង Jerusalem ហើយ។ ការចរចារសន្តិភាព នៅមជ្ឈឹមបូព៌ារត្រូវបានរៀបចំក្រោមការគាំពាររបស់អាមេរិក ប៉ុន្តែ បណ្ដាការចរ ចារនេះទទួលបរាជ័យក្រោយពីប៉ាឡេស្ទីនប្រកាសបង្កើតរដ្ឋាភិបាលសាមគ្គីភាព ជាមួយ Hamas។ ប៉ាឡេស្ទីនក៏បានចោទប្រកាន់អ៊ីស្រាអែលបណ្តាលការលំបាក សំរាប់ដំណើរសន្តិភាពហើយរិះគន់ការកសាងទីប្រជុំជនហ្ស៊ីបនៅត្រើយខាងលិច និងភាគខាងកើត Jerusalem ផងដែរ៕