VOV WorldVOV World
បារាំងនិងអាល្លឺម៉ង់ស្វែងរករបៀបឆ្លើយតបនឹងសំណូមពររបស់អង់គ្លេសចំពោះបញ្ហាជនអន្តោប្រវេសន៍
26/12/2015 08:31
(VOVworld) – គែហទំព័រ Politico Europe នាថ្ងៃទី ១៥​ ធ្នូ បានឲ្យដឹងថា៖ រដ្ឋាភិបាលបារាំងនិងអាល្លឺម៉ង់បានផ្តើម គំនិតជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron អំពីកិច្ចព្រមព្រៀងមួយដែលអាចឆ្លើយតបនឹងសំណូមពរ របស់អង់គ្លេសអំពីការចរចារឡើងវិញបណ្ដាការកំណត់ ខាងសន្តិសុខ សង្គមសំរាប់ប្រជាពលរដ្ឋសភាពអឺរ៉ុប (EU) ជាជនអន្តោប្រវេសន៍។
បារាំងនិងអាល្លឺម៉ង់ស្វែងរករបៀបឆ្លើយតបនឹងសំណូមពររបស់អង់គ្លេសចំពោះបញ្ហាជនអន្តោប្រវេសន៍
បារាំងនិងអាល្លឺម៉ង់ស្វែងរករបៀបឆ្លើយតបនឹងសំណូមពររបស់អង់គ្លេសចំពោះបញ្ហាជនអន្តោប្រវេសន៍ (Image: VNA) (VOVworld) – គែហទំព័រ Politico Europe នាថ្ងៃទី ១៥​ ធ្នូ បានឲ្យដឹងថា៖ រដ្ឋាភិបាល បារាំងនិងអាល្លឺម៉ង់បានផ្តើមគំនិតជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron អំពីកិច្ចព្រមព្រៀងមួយដែលអាចឆ្លើយតបនឹង សំណូមពររបស់អង់គ្លេស អំពីការចរចារឡើងវិញបណ្ដាការកំណត់ខាងសន្តិសុខ សង្គមសំរាប់ប្រជាពលរដ្ឋ សភាពអឺរ៉ុប (EU) ជាជនអន្តោប្រវេសន៍។ ប្រធានាធិបតី បារាំង លោក  Francois  Hollande និងអធិការបរតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសន្យាជាមួយ លោក Cameron​ ថា៖ គេនឹងគាំទ្រការដែលប្រជាពល រដ្ឋ EU ជាជនអន្តោប្រវេសន៍ មិនទទួលបានសន្តិសុខសង្គមក្រៅប្រាក់បៀវត្សរ៍ក្នុង អំឡុងដើម ៣ ឆ្នាំធ្វើការ។ ការ កាត់បន្ថយខ្ទង់សន្តិសុខសង្គមក្រៅប្រាក់បៀវត្សរ៍ ចំពោះជនអន្តោប្រវេសន៍ពីបណ្ដា ប្រទេស EU ក្នុងរយៈពេល ៤ ឆ្នាំធ្វើការនៅ អង់គ្លេសគឺជាគោលដៅស្នូលក្នុងការ ផ្តើមគំនិតកែទម្រង់ EU ៤ ខ ដែលនាយក រដ្ឋមន្ត្រីអង់គ្លេសបានផ្ញើរមថ្នាក់ដឹកនាំ  EU គ្រប់រូប​ នាខែ វិច្ឆិកា កន្លងទៅនៅ សន្និសីទកំពូលចុងក្រោយនៃប្លុកនេះ នៅ ទីក្រុង Brussels បែកហ្ស៊ីក។ លោក Cameron​ បានសង្ឃឹមថា៖ ឆ្នាំ ២០១៦ ខាង មុខនឹងជាឆ្នាំទទួលបានការបោះជំហានសំខាន់ដើម្បីកែលំអរទំនាក់ទំនងនៃ អង់គ្លេសជាមួយ EU ព្រមទាំង ដោះ ស្រាយការព្រួយបារម្មរបស់ប្រជាពលរដ្ឋ អង់គ្លេសអំពីឋានៈជាសមាជិក EU៕