បារាំងបន្តរក្សាស្ថានការណ៍គ្រាសអាសន្ន
28/01/2016 10:34
(VOVworld) - ដោយមិនអើពើដល់ការិះគន់ដ៏ខ្លាំងក្លាពី សម្ព័ន្ធសិទ្ធិមនុស្សបារាំង (LDH) ទាក់ទិនដល់ការដែល រដ្ឋាភិបាលប្រគល់អំណាចពិសេសសំរាប់ប្លុកស្ថាប័ន សន្តិសុខ នាថ្ងៃទី២៧ មករា តុលាការរដ្ឋបាលកំពូល បារាំង បានបដិសេធលុបចោលស្ថានការណ៍គ្រោះអាសន្ន ដែលត្រូវបានប្រកាសនៅប្រទេសនេះបន្ទាប់ពីការវាយប្រហារភេរវកម្មនៅរដ្ឋធានីប៉ារីសកាលពីខែវិច្ឆិកាឆ្នាំទៅមិញមក។

ប៉ូលីសបារាំងយាមល្បាតនៅខ័ណ្ឌ Marais នៅរដ្ឋធានីប៉ារីស ដែលជាកន្លែងមានជនហ្ស៊ីពជាច្រើនរស់នៅ (រូបថត៖AFP/TTXVN) (VOVworld) - ដោយមិនអើពើដល់ការិះគន់ដ៏ខ្លាំងក្លាពីសម្ព័ន្ធសិទ្ធិមនុស្សបារាំង (LDH) ទាក់ទិនដល់ការដែលរដ្ឋាភិបាលប្រគល់អំណាចពិសេសសំរាប់ប្លុកស្ថាប័ន សន្តិសុខ នាថ្ងៃទី២៧ មករា តុលាការរដ្ឋបាលកំពូលបារាំង បានបដិសេធលុប ចោលស្ថានការណ៍គ្រោះអាសន្ន ដែលត្រូវបានប្រកាសនៅប្រទេសនេះបន្ទាប់ពីការ វាយប្រហារភេរវកម្មនៅរដ្ឋធានីប៉ារីសកាលពីខែវិច្ឆិកាឆ្នាំទៅមិញមក។ចៅក្រមនៃ តុលាការរដ្ឋបាលកំពូលបារាំងបានចេញផ្សាយសាលក្រមថា ចំពោះមុខការគំរាម កំហែងនិងគ្រោះអាសន្នខ្ពស់កើតឡើងការវាយប្រហារភេរវកម្មនៅក្នុង ប្រទេស ការរក្សាស្ថានការណ៍ អាសន្នគឺចាំបាច់។យន្តការសន្តិសុខពិសេស នេះបានបង្កើន ថែមទៀតនូវអំណាចសំរាប់ប៉ូលីស ដែលអនុញ្ញាត្តិឲ្យដំណើរការ ឆែកមើលនិង ចាប់ខ្លួននៅក្នុងផ្ទះដោយមិនបាច់មានដីការពីតុលាការឡើយ។តាម LDH ថា សកម្មភាពចាប់ខ្លួនដូច្នេះមិនមានប្រសិទ្ធិភាពក្នុងការប្រឆាំងភេរវកម្មទេ ប៉ុន្តែអាច រំលោភបំពានទៅលើសិទ្ធិសេរីភាពរបស់មនុស្សជាច្រើននាក់ទៅវិញ៕
Related






