VOV WorldVOV World
បារាំងបន្តវាយប្រហារដោយជើងអាកាសទៅលើកំលាំងឥស្លាមនៅម៉ាលី។
14/01/2013 09:54
VOV-រដ្ឋមន្ត្រីការពារជាតិបារាំង Jean Yves Drian បាន ឲ្យដឹងថា ប្រទេស​នេះ​នៅតែកំពុងបន្តការវាយប្រហារ ដោយជើងអាកាសទៅលើកំលាំងឥស្លាមប្រដាប់អាវុធ Ansar Dine។
បារាំងបន្តវាយប្រហារដោយជើងអាកាសទៅលើកំលាំងឥស្លាមនៅម៉ាលី។
បារាំងបន្តវាយប្រហារដោយជើងអាកាសទៅលើកំលាំងឥស្លាមនៅម៉ាលី។         VOV-រដ្ឋមន្ត្រីការពារជាតិបារាំង Jean Yves Drian បានឲ្យដឹងថា ប្រទេស​នេះ​នៅតែកំពុងបន្តការវាយប្រហារដោយជើងអាកាសទៅលើកំលាំងឥស្លាមប្រដាប់ អាវុធ Ansar Dine។ ឆ្លើយសម្ភាសរបស់មជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី១៣មករា លោក Le Drian បានឲ្យដឹងថា កងទ័ពជើងអាកាសបារាំងបានដំណើរការវាយ ប្រហារក្នុង​រយៈ​ពេល៣​ថ្ងៃជាបន្តបន្ទាប់សំដៅទៅលើទីដៅរបស់ជនប៉ះបោរ ឥស្លាមនៅម៉ាលី ទន្ទឹមនឹងនោះព្រមានថាបណ្ដាការវាយប្រហារនឹងបានបន្ត ដល់ពេលណាកំលាំង​ប៉ះបោរឥស្លាមដកចេញពីដំបន់ដែលទន្ទ្រានកាន់កាប់។ ជាមួយការជួយ​ឧបត្ថម្ភ​របស់កងទ័ពជើងអាកាសបារាំង កងទ័ពម៉ាលីដណ្ដើម យកបានវិញទីរួមស្រុក Konna រុញច្រានការវាយប្រហាររបស់ជនប្រដាប់អាវុធ ឥស្លាមបកក្រោយទៅទីរួមស្រុក​សំខាន់ Mopti និងទីរួមស្រុកផ្សេងមួយទៀត លើផ្លូវនាំទៅដល់រដ្ឋធានី Bamako៕

More