បារាំងរកមុខសញ្ញាបាញ់រៈមួយរូប។
19/11/2013 11:35
Vovworld-នាថ្ងៃទី១៩វិច្ឆិកា ប្រជាជននៅទីក្រុងប៉ារីស-បារាំងបានធ្លាក់ក្នុងការភ័យស្លន់ខ្លាំងបន្ទាប់ពីបុរសលាក់មុខមួយនាក់បានបាញ់កាំភ្លើងនៅមុខទីស្ដីការកាសែត Liberation និងបម្លាស់ទីទៅកន្លែងប្រជុំជនជាច្រើន។

បារាំងរកមុខសញ្ញាមួយរូបបាញ់រៈ។ (AFP) Vovworld-នាថ្ងៃទី១៩វិច្ឆិកា ប្រជាជននៅទីក្រុងប៉ារីស-បារាំងបានធ្លាក់ក្នុងការភ័យស្លន់ខ្លាំងបន្ទាប់ពីបុរសលាក់មុខមួយនាក់បានបាញ់កាំភ្លើងនៅមុខទីស្ដី ការកាសែត Liberation និងបម្លាស់ទីទៅកន្លែងប្រជុំជនជាច្រើន។ មុខសញ្ញាប្រដាប់ អាវុធត្រូវបានកាសែតបារាំងឲ្យដឹងថា មានរាងរៅជាជនអឺរ៉ុប អាយុប្រមាណ៤០ឆ្នាំមានកម្ពស់ពី១,៧ម៉ែត្រដល់1,៨ម៉ែត្រ។ នាព្រឹកថ្ងៃទី១៩វិច្ឆិកា មុខសញ្ញានេះបានបាញ់កាំភ្លើងធ្វើឲ្យឧបការីអ្នកថត់រូប មួយនាក់នៅទីស្ដីការកាសែត Liberation រងរបួសធ្ងន់។ បន្ទាប់នោះ មុខសញ្ញានេះ បានបាញ់កាំភ្លើងច្រើនគ្រាប់នៅសង្កាត់ La Defense- នៅទីក្រុងប៉ារីស។ ប៉ូលីស ទីក្រុងប៉ារីសកំពុងរកជនប្រដាប់អាវុធលាក់មុខនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បារាំងលោក Manuel Valls បានប្រកាសថា នឹងប្រើប្រាស់គ្រប់ប្រភពកំលាំងដើម្បី តាមចាប់មុខសញ្ញានេះ។ ប៉ូលីសក៏បានចាត់ទុកដែរថា នេះក៏ជាអ្នកលួចសម្រុក ស្ថានីយ៍ទូរទស្សន៍ BFMTV របស់បារាំង។ ស្ថានីយ៍ទូរទស្សន៍នេះទើបនឹងបាន ប្រកាសរូបភាពដើមដំបូងអំពីមុខសញ្ញាប្រដាប់អាវុធនេះដែលបានកត់ក្នុងកាមេរា សន្តិសុខ។ ប្រធានាធិបតីបារាំងលោក Francois Hollande ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលបានប្រកាសថា សេរីភាពខាងព័ត៌មានកំពុងជាទីដៅ។ លោក Hollande ក៏បានអះអាងថា បានបញ្ជាឲ្យក្រសួងមហាផ្ទៃមានវិធានការការពារចំពោះស្ថាប័នសារព័ត៌មានទាំងអស់។ អាទិភាពជួរមុខរបស់ប្រធានាធិបតី Hollande ក្នុងពេលនេះគឺតាមចាប់មុខសញ្ញាដែលមានឧបាយកលសម្លាប់មនុស្សរូបនេះ៕
Related






