VOV WorldVOV World
ប៊ែលហ្ស៊ីកកំទេចភេរវករចំនួន២នាក់
16/01/2015 11:26
(VOVworld) - បណ្ដាកម្លាំងប្រឆាំងភេរវកម្មរបស់ ប៊ែលហ្ស៊ីក នាថ្ងៃទី១៥ មករា បានអនុវត្តការវាយឆ្មក់ ជាបន្តបន្ទាប់ដែលកំទេចមុខសញ្ញា២នាក់និងចាប់ខ្លួន មុខសញ្ញាមួយចំនួនតៀតក្នុងបទមានឧបាយកល អនុវត្តការធ្វើភេរវកម្មដោយទ្រង់ទ្រាយធំ។
ប៊ែលហ្ស៊ីកកំទេចភេរវករចំនួន២នាក់
ប៉ូលិសប៊ែលហ្ស៊ីកត្រួតពិនិត្យលំនៅដ្ឋាន១នៅកណ្ដាលទីក្រុង Verviers​ (រូបថត៖Reuters) (VOVworld) - បណ្ដាកម្លាំងប្រឆាំងភេរវកម្មរបស់ប៊ែលហ្ស៊ីក នាថ្ងៃទី១៥ មករា បាន អនុវត្តការវាយឆ្មក់ជាបន្តបន្ទាប់ដែលកំទេចមុខសញ្ញា២នាក់និងចាប់ខ្លួនមុខសញ្ញា មួយចំនួនតៀតក្នុងបទមានឧបាយកលអនុវត្តការធ្វើភេរវកម្មដោយទ្រង់ទ្រាយធំ។ នាថ្ងៃដដែល ប៊ែលហ្ស៊ីកបានលើកកំរិតគំរាមកំហែងភេរវកម្មនៅទូទាំងប្រទេស។ នៅសន្និសីទកាសែតនាថ្ងៃទី១៥ មករា តាមម៉ោងតំបន់ អយ្យការសហព័ន្ធប៊ែល ហ្ស៊ីកបានឲ្យដឹងថា ក្នុងយុទ្ធនាការវាយឆ្មក់នៅកណ្ដាលទីក្រុង Verviers​ ភាគខាង កើតប្រទេសនេះ បណ្ដាមុខសញ្ញាសង្ស័យបានបាញ់តបតកាំភ្លើងទៅលើ ប៉ូលិស។មុខសញ្ញា២នាក់ត្រូវកំទេច​និង១នាក់ផ្សេងទៀតត្រូវចាប់ខ្លួន។មុខសញ្ញា ទាំង៣នាក់នេះសុទ្ធតែជាជនជាតិប៊ែលហ្ស៊ីក។គ្មានប៉ូលិសនិងពលរដ្ឋណាត្រូវរង របួសក្នុងការបាញ់តទល់នេះឡើយ៕