VOV WorldVOV World
បេក្ខជនចំនួន ១០០ នាក់ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ាក់
23/07/2014 12:17
(VOVworld) – នាថ្ងៃទី ២២ កក្កដា ប្រធានថ្មីរបស់រដ្ឋសភា អ៊ីរ៉ាក់ លោក Samlim al-Jobouri Jiburi បានឲ្យដឹងថា៖ បេក្ខជន ចំនួន ១០០ នាក់ បានដាក់សំណុំឯកសារឈរឈ្មោះក្នុង ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ាក់
បេក្ខជនចំនួន ១០០ នាក់ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ាក់
ប្រធានថ្មីរបស់រដ្ឋសភាអ៊ីរ៉ាក់ លោក Samlim al-Jobouri Jiburi (Image: radiovietnam.vn) (VOVworld) – នាថ្ងៃទី ២២ កក្កដា ប្រធានថ្មីរបស់រដ្ឋសភាអ៊ីរ៉ាក់ លោក Samlim al- Jobouri Jiburi បានឲ្យដឹងថា៖ បេក្ខជនចំនួន ១០០ នាក់ បានដាក់សំណុំឯកសារឈរ ឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ាក់ ក្នុងកាលៈទេសៈ បណ្ដាអ្នកនិតិបញ្ញត្តិនៃ ប្រទេសនេះត្រៀមរៀបចំជ្រើសរើសថ្នាក់ដឹកនាំថ្មីមួយនិងកសាងរដ្ឋាភិបាលពហុជាតិ មួយ។ តាមកិច្ចព្រមព្រៀង សិទ្ធិអំណាចនឹងត្រូវបានបែងចែករវាងគណៈបក្សនយោ បាយរបស់ជន Shiite ជន Sunni និងជន Kurd។ ក្នុងនោះ បេក្ខជនជាជន Kurd នឹងគ្រប់ គ្រងដំណែងប្រធានាធិបតី ប្រធានរដ្ឋសភានឹងជាជន Sunni និងនាយករដ្ឋមន្ត្រីនឹង ជាជន Shiite។ មជ្ឈដ្ឋានសារព័ត៌មានអ៊ីរ៉ាក់បានផ្សាយព័ត៌មានថា៖ ក្នុងបញ្ជីរាយ នាមពោលខាងលើមានថ្នាក់ដឹកនាំសម្ព័ន្ធភាពជន Kurd នៅរដ្ឋសភាអ៊ីរ៉ាក់លោក​ Fuad Masoum និងអគ្គលេខាធិការរងសមាគមន៍ជនស្នេហារជាតិ លោក Barham Salih ៕

More