VOV WorldVOV World
បេក្ខជនប្រធានាធិបតីអាមេរិកចាប់ផ្តើមការជជែកដេញដោលផ្ទាល់លើកទី២
10/10/2016 11:46
(VOVworld)-នាយប់ថ្ងៃទី៩តុលា តាមម៉ោងសហរដ្ឋអាមេរិក លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបេតយ្យ​ហើយ​នឹង​លោក Donald Trump
បេក្ខជនប្រធានាធិបតីអាមេរិកចាប់ផ្តើមការជជែកដេញដោលផ្ទាល់លើកទី២
បេក្ខជនប្រធានាធិបតីអាមេរិកចាប់ផ្តើមការជជែកដេញដោលផ្ទាល់លើកទី២ (VOVworld)-នាយប់ថ្ងៃទី៩តុលា តាមម៉ោងសហរដ្ឋអាមេរិក លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបេតយ្យ​ហើយ​នឹង​លោក Donald Trump បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្សសាធារណរដ្ឋ​ បានចាប់ផ្តើម ការជជែកដេញដោល ផ្សាយផ្ទាល់លើកទី២។ មិនដូចទៅនឹងការជជែកដេញ ដោលលើកដំបូងប្រព្រឹត្តទៅនា ថ្ងៃទី២៩កញ្ញានោះទេ ការជជែកដេញដោលលើក ទី២នេះបានប្រព្រឹត្តទៅតាមរបៀប ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត។ បេក្ខជន ប្រធានាធិបតីអាមេរិកទាំងពីររូបនឹង ទទួលយកសំនួររបស់អ្នកបោះឆ្នោតហើយ ម្នាក់ៗនឹងមានរយៈពេល២នាទីសម្រាប់ បង្ហាញនូវចម្លើយ។តាមអ្នកវិភាគថា  ដោយសារពុំទទួលបានប្រជាប្រិយភាពក្នុងការ ជជែកដេញដោលលើកដំបូង  តាមនោះក្នុងការជជែកដេញដោលលើកទី២នេះ បេក្ខ ជន Donald Trump ជួប ប្រទះនឹងសម្ពាធយ៉ាងខ្លាំង ហើយលទ្ធផលនៃការ “ប្រឈម មុខ” លើកទី២នេះ អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការប្រគួតប្រជែងចូលសេតវិមាន ផងដែរ៕