VOV WorldVOV World
បេក្ខជនវៀតណាមទាំង៤នាក់សុទ្ធតែដណ្តើមបានមេដាយមាសនៅ Olympic ជីវសាស្ត្រអន្តរជាតិ២០១៦
24/07/2016 08:43
(VOVworld)-Olympic ជីវសាស្ត្រអន្តរជាតិលើកទី២៧ (IBO-២០១៦)បានបិទនា ថ្ងៃទី២៣កក្កដានៅក្រុងហាណូយ បន្ទាប់ពីរយៈពេលមួយសប្តាហ៍បានប្រព្រឹត្តទៅ
បេក្ខជនវៀតណាមទាំង៤នាក់សុទ្ធតែដណ្តើមបានមេដាយមាសនៅ Olympic ជីវសាស្ត្រអន្តរជាតិ២០១៦
គណៈប្រតិភូវៀតណាមនៅ IBO លើកទី២៧ (VOVworld)-Olympic ជីវសាស្ត្រអន្តរជាតិលើកទី២៧ (IBO-២០១៦)បានបិទនា ថ្ងៃទី២៣ កក្កដានៅក្រុងហាណូយ បន្ទាប់ពីរយៈពេលមួយសប្តាហ៍បានប្រព្រឹត្តទៅ សកម្មភាពជា ច្រើន។ ថ្លែងមតិក្នុងពិធីបិទ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Vu Duc Dam  បានជូនពរបេក្ខជនដែលទទួលបានស្នាដៃខ្ពស់ក្នុង ការប្រឡង IBO-២០១៦ និងមាន បំណងថា បេក្ខជនទាំងអស់នេះ បន្តពង្រីក សមត្ថភាពនិងស្មារតីសង្វាតរៀនសូត្ររបស់ ខ្លួន។ លោកមានប្រសាសន៍ថា៖ “វិទ្យាសាស្ត្រនិងសមិទ្ធិផលរបស់វិទ្យាសាស្ត្រជាបេតិកភ័ណ្ឌរួមរបស់មនុស្សលោក។  ពង្រីកនិងរួមចំណែកចូលក្នុងសមិទ្ធិផលនោះ ជាភារកិច្ចរួមរបស់ ប្រទេសទាំងអស់ និងមនុស្សគ្រប់រូប។ ប្អូនៗត្រមឹជាតំណាងឲ្យស្មារតីសង្វាត រៀនសូត្រប៉ុណ្ណោះទេ ថែម ទាំងប្អូនៗជាឯកអគ្គរដ្ឋទូតសុឆន្ទៈសម្រាប់សន្តិភាព មិត្តភាពនិងសម្រាប់អនាគតថ្មីនៃ ពិភពលោកទៀតផង”។         ក្នុងពិធីបិទ គណៈចាត់តាំងបានប្រគល់មេដាយមាសចំនួន២៦គ្រឿង មេដាយ ប្រាក់ចំនួន៥១គ្រឿងនិងមេដាយសំរឹទ្ធិចំនួន៧៤គ្រឿងសម្រាប់បេក្ខជន ឆ្នើម។ បេក្ខជន វៀតណាមទាំង៤នាក់សុទ្ធតែទទួលបានមេដាយទាំងអស់​ដែល ក្នុងនោះមានមេដាយ មាស១គ្រឿង មេដាយប្រាក់មួយគ្រឿងនិងមេដាយសំរិទ្ធិ  ២គ្រឿងផងដែរ៕