បេឡារុសយកចិត្តទុកដាក់ជាពិសេសការបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
19/08/2015 10:16
(VOVworld)-ក្នុងការជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅបេឡា រុស Do Van Mai មុននឹង លោកបញ្ចប់បេសកម្មការទូត

ទិដ្ឋភាពនៃជំនួប (រូបថតៈ baotintuc) (VOVworld)-ក្នុងការជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបេឡារុស Do Van Mai មុននឹងលោកបញ្ចប់បេសកម្មការទូត ប្រធានាធិបតីប្រទេសម្ចាស់ ផ្ទះ លោក Alexander Lukashenko បានសង្កត់ធ្ងន់ថា បេឡារុសយកចិត្តទុកដាក់ ជាពិសេស ការបើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ នៅក្នុងជំនួ នៅទីក្រុង Minsk នាថ្ងៃទី១៧សីហា លោក Lukashenko បាន សម្តែងក្តីជឿជាក់ថា នាទសវត្សរ៍ខាងមុខនេះ វៀតណាមនឹងជាប្រទេសមួយក្នុង ចំណោមប្រទេសអភិវឌ្ឍន៍ បំផុតលើពិភពលោក ព្រមទាំងអះអាងថា បេឡារុស មានបំណងចូលរួមការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនេះ ដោយការកសាងទំនាក់ ទំនងជាមួយវៀតណាម។ ។ នៅក្នុងជំនួបនេះដែរ ភាគីទាំងពីរ ក៏បានពិភាគ្សាអំពី ផែនការបំពេញទស្សន កិច្ចនៅវៀតណាមរបស់លោកប្រធានាធិបតីបេឡារុសនា ដំណាច់ឆ្នាំ២០១៥នេះ ក្នុងនោះ ភាគីទាំងពីរនឹងពន្លឿនគំរោងការណ៍នានា សំដៅ លើកកំពស់កម្រិត សហប្រតិបត្តិការទ្វេភាគីឲ្យសមស្របនឹងទំនាក់ទំនងដែលបាន បេឡារុសចាត់ទុក ជាអាទិភាពមួយក្នុងតំបន់ផងដែរ៕
Related





