បេសកជនពិសេស អ.ស.ប បានមកដល់រដ្ឋធានី Sanaa សំដៅស្តារឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព
17/09/2018 08:07
(VOVWORLD) - បេសកជនពិសេស អ.ស.ប ទទួលបន្ទុកប្រទេសយេម៉ែន លោក Martin Griffiths នាថ្ងៃទី១៦ខែកញ្ញា បានមកដល់រដ្ឋធានី Sanna ដែលកាន់កាប់ ដោយក្រុមឧទ្ទាមនៅប្រទេសយេម៉ែន ក្នុងរយៈពេល១សប្តាហ៍បន្ទាប់ពីកិច្ចចរចារ សន្តិភាពនៅទីក្រុង Geneva (ប្រទេសស្វីស) ទទួលបរាជ័យដោយសារ អវត្តមាន របស់ក្រុមឧទ្ទាមឥស្លាម Houthi។

បេសកជនពិសេស អ.ស.ប ទទួលបន្ទុកប្រទេសយេម៉ែន លោក Martin Griffiths លោក Martin Griffiths ត្រូវបានកម្លាំងសន្តិសុខការពារយ៉ាងហ្មត់ចត់ ហើយ បានចាកចេញពីព្រលានយន្តហោះយ៉ាងឆាប់រហ័ស ព្រមទាំងបដិសេដឆ្លើយ សំនួររបស់អ្នកយកព័ត៌មានផងដែរ។ បន្ទាប់មកគណៈប្រតិភូរបស់លោកបានចាក ចេញយ៉ាងឆាប់រហ័សពីទីក្រុង Sanna។ យោងតាមប្រភពព័ត៌មានមួយចំនួនបាន ឲ្យដឹងថា លោក Griffiths បានជួបជាមួយមន្ត្រីនៃក្រុមឧទ្ទាមភ្លាមៗ ខណៈពេល មកដល់ទីស្នាក់នៅរបស់ខ្លួន។ ដំណើរទស្សនកិច្ចរបស់ លោក Martin Griffiths ទៅកាន់ទីក្រុង Sanna បាន ធ្វើឡើងក្នុងគោលបំណងចង់ស្តារឡើងវិញនូវកិច្ច ព្រមព្រៀងសន្តិភាព ប៉ុន្តែគ្មានព័ត៌មានជាលំអិតណាមួយត្រូវបានផ្គត់ផ្គង់ទេ៕
Related





