ផែនការបង្កអស្ថិរភាពនៅគុយបារបស់អាមេរិកត្រូវបានលេចធ្លាយ
19/11/2013 12:01
(VOVworld) – កាសែតគុយបា El Nuevo Herald នាថ្ងៃទី ១៨ វិច្ឆិកា បានឲ្យដឹង ថា៖ ឯកសារមួយទាក់ទិនដល់កម្មវិធី “ជំរុញប្រជាធិបតេយ្យ” នៅគុយបារបស់ ស្ថាប័នអភវិឌ្ឍន៍ អន្តរជាតិរបស់អាមេរិក (USAID) ត្រូវបានលេចធ្លាយ

ឯកសារមួយទាក់ទិនដល់កម្មវិធី “ជំរុញប្រជាធិបតេយ្យ” នៅគុយបារបស់ ស្ថាប័នអភវិឌ្ឍន៍អន្តរជាតិរបស់អាមេរិក (USAID) ត្រូវបានលេចធ្លាយ (Image: wikipedia.org) (VOVworld) – កាសែតគុយបា El Nuevo Herald នាថ្ងៃទី ១៨ វិច្ឆិកា បានឲ្យដឹង ថា៖ ឯកសារមួយទាក់ទិនដល់កម្មវិធី “ជំរុញប្រជាធិបតេយ្យ” នៅគុយបារបស់ស្ថាប័ន អភវិឌ្ឍន៍អន្តរជាតិរបស់អាមេរិក (USAID) ត្រូវបានលេចធ្លាយ ក្នុងដំណើរការផ្ញើដល់ ការិយាល័យតំណាងសិទ្ធិផលប្រយោជន៍របស់អាមេរិក (SINA) ប្រចាំ នៅទីក្រុង La Habana (គុយបា)។ ក្នុងនោះ ឯកសារបានផ្តោតទៅលើសំណើរសូមផ្តល់ទុនហ្វឹក ហាត់សំរាប់បណ្ដាមុខសញ្ញាប្រឆាំងនៅគុយបានៃអង្គការគ្រៅរដ្ឋាភិបាលចំនួន ២០ ក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ។ ក្រៅពីនោះ ក្រុមឯកសារនេះក៏បានជូនដំណឹងថា៖ បណ្ដាកម្មវិធីអស្ថិរភាពនេះបានអនុវត្តនៅគុយបាក្រោមច្បាប់ Helms-Burton ឆ្នាំ ១៩៩៦។ គោលដៅនៃកម្មវិធីនេះគឺសំដៅបង្កលក្ខណៈសំរាប់មុខសញ្ញានៃភាគី ប្រឆាំងនៅគុយបាធ្វើដំណើរនៅបរទេសរៀនសូត្រចំណះដឹងអំពីការអភិវឌ្ឍន៍ ប្រជាធិបតេយ្យនិងជំរុញសង្គមស៊ីវិលមួយ៕
Related






