ផ្លែស្រកានាគសាច់ក្រហមមានវត្តមានជាផ្លូវការនៅទីផ្សារជប៉ុន
08/03/2017 08:40
(VOVworld) – នាថ្ងៃទី ៧ មិនា សហគ្រាសវៀតណាម ចំនួន ១៧ បានចូលរួមផ្សារណាត់ម្ហូបអាហារនិង ភេសជ្ជៈអន្តរជាតិ FOODEX ឆ្នាំ ២០១៧ នៅមជ្ឈ មណ្ឌលតាំងពិណ៌ Makuhari Messe ខេត្ត Chiba ជប៉ុន។

ផ្លែស្រកានាគសាច់ក្រហមមានវត្តមានជាផ្លូវការនៅទីផ្សារជប៉ុន (VNA) (VOVworld) – នាថ្ងៃទី ៧ មិនា សហគ្រាសវៀតណាមចំនួន ១៧ បានចូលរួម ផ្សារណាត់ម្ហូបអាហារនិងភេសជ្ជៈអន្តរជាតិ FOODEX ឆ្នាំ ២០១៧ នៅមជ្ឈ មណ្ឌលតាំងពិណ៌ Makuhari Messe ខេត្ត Chiba ជប៉ុន។ ជាពិសេស នេះគឺជា លើកដំបូងអតិថិជនជប៉ុនមានឱកាសទទួលទានផ្លែស្រកានាគសាច់ក្រហម របស់វៀតណាម។ លោក Nguyen Truong Son ភារៈធារីវៀតណាមប្រចាំនៅ ជប៉ុន បានឲ្យដឹងថា៖ «ទោះបីជាគឺទីផ្សារមានបទដ្ឋានខ្ពស់ក្តី ប៉ុន្តែ ប្រទេសជប៉ុនពោរពេញទៅ ដោយសក្តានុភាពនាំចេញសំរាប់វៀតណាម។ នេះគឺជាលើកដំបូងដែលផ្លែស្រ កានាគសាច់ក្រហមត្រូវបានតាំងបង្ហាញនៅផ្សារណាត់អន្តរជាតិធំនៅជប៉ុន។ ម្ប៉ាងទៀតនាពេលកន្លងទៅទីផ្សារកសិផលរបស់វៀតណាមទទួលបានការបោះ ជំហានសំខាន់ៗក្នុងការដណ្តើមទីផ្សារជប៉ុន។ តាមទួរលេខស្ថិតិរបស់ជប៉ុនថា៖ តំលៃប្រាក់ពាណិជ្ជកម្មនៃការនាំចេញស្រការនាគបស់វៀតណាមនៅជប៉ុនទទួល បាន ២ លាន ៥ សែនដុល្លាអាមេរិក។ ការនាំចេញស្រាការនាគសាច់ក្រហមប្រ កបដោយជោគជ័យនៅជប៉ុននឹងបើកចេញឱកាសថ្មីសំរាប់កសិផលវៀតណាម។» តាមគំរោង ស្រកានាគសាច់ក្រហមវៀតណាមនឹងត្រូវបានចាប់ផ្តើមលក់ នៅបណ្ដាផ្សារទំនើប Mami នៅខេត្ត Saitama និង Harashin Uoroku នៅទីក្រុង Niigata ចាប់ពីថ្ងៃទី ៩ មិនា៕
Related





