ផលប្រយោជន៍របស់សម្ព័ន្ធសមាគមជាតម្រង់ទិសសំរាប់សកម្មភាពទាំងឡាយ
10/08/2015 09:41
(VOV)_នេះគឺជាការអះអាងរបស់អគ្គលេខាធិការ អាស៊ាន លោក Le Luong Minh ក្នុងពេលឆ្លើយសម្ភាសន៍ អ្នកយកព័ត៍មាន វិទ្យុសម្លេងវៀតណាម ក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវា បង្កើតសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (សីហាឆ្នាំ ១៩៦៧-សីហាឆ្នាំ២០១៥)។

អគ្គលេខាធិការ អាស៊ាន លោក Le Luong Minh (VOV)_នេះគឺជាការអះអាងរបស់អគ្គលេខាធិការ អាស៊ាន លោក Le Luong Minh ក្នុងពេលឆ្លើយសម្ភាសន៍ អ្នកយកព័ត៍មាន វិទ្យុសម្លេងវៀតណាម ក្នុង ឱកាស រំលឹកខួបអនុស្សាវរីយ៍ទិវា បង្កើតសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (សីហាឆ្នាំ ១៩៦៧-សីហាឆ្នាំ២០១៥)។ ឆ្លងកាត់រយៈពេល៥០ឆ្នាំ អាស៊ានបាន និង កំពុងមានការបោះជំហានខ្លាំងក្លា ក្នុងដំណើការកសាង សហគមន៍រួម១នាឆ្នាំ ២០១៥។ អគ្គលេខាធិការ អាស៊ាន លោក Le Luong Minh បានអោយដឹងថា៖ រួមជាមួយ EU អាស៊ាន ត្រូវបានវាយតំលៃជាតំបន់ ជោគជ័យបំផុត ត្រូវបាន ពង្រឹងនិងពង្រីកជានិច្ច។ ការរីកធំធាត់របស់អាស៊ាន បានបង្កើតឡើងទំនុក ទុកចិត្ត សំរាប់ប្រទេសជាសមាជិកនានា ធានាសន្តិភាព ក្នុងតំបន់ និងបង្កលក្ខណះ អោយប្រទេសជាសមាជិកនានា ប្រមូលផ្តុំទៅលើការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ ចំពោះសភាពការណ៍ពិភពលោកនាបច្ចុប្បន្ន លោក Le Luong Minh បានចាត់ទុក ថា៖ បណ្ដាប្រទេសអាស៊ានត្រូវបន្តរក្សា សាមគ្គីភាព រក្សាតួនាទីជាមុខព្រួញផង និងរក្សាអត្តសញ្ញាណរបស់ខ្លួនទៀតផង៖ “ ក្នុងសភាពការណ៍នយោបាយ ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក មានការប្រែប្រួល យ៉ាង ខ្លាំង ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត បានជា អាស៊ានត្រូវខំប្រឹងប្រែង ពង្រឹងចំណងសាមគ្គីភាព ឯកភាពក្នុងតំបន់ ដោយមានតម្រង់ទិសគឺផល ប្រយោជន៍របស់សហគមន៍ត្រូវបានដាក់ជួរមុខ។ អាស៊ានត្រូវជំរុញខ្លាំងការ សុក្រិតវិធានការនៅសេសសល់ ក្នុងផែនការធ្វើសកម្មភាពកសាងសហគមន៍។ អាស៊ានត្រូវមាន វិធានការជាក់ស្ដែងនានាដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍ និងជំរុញការអភិវឌ្ឍន៍ រវាង ប្រទេសនានាក្នុងអាស៊ាន៕”
Related





