ផ្នែកតុលាការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញផ្សាភ្ជាប់នឹងកំណែទម្រង់យុត្តិធម៍
14/01/2014 11:46
Vovworld-នាព្រឹកថ្ងៃទី១៤មករា ចូលរួមនិងថ្លែងមតិបញ្ជានៅសន្និសីទលាតត្រដាងការងារឆ្នាំ២០១៤របស់តុលាការប្រជាជនកំពូល ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា តាមរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋសង្គមនិយមវៀតណាម តុលាការជាស្ថាប័នជំនំជំរះនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អនុវត្តសិទ្ធិយុត្តិធម៍។

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (tinmoi.vn) Vovworld-នាព្រឹកថ្ងៃទី១៤មករា ចូលរួមនិងថ្លែងមតិបញ្ជានៅសន្និសីទលាតត្រដាងការងារឆ្នាំ២០១៤របស់តុលាការប្រជាជនកំពូល ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់ថា តាមរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋសង្គម និយមវៀតណាម តុលាការជាស្ថាប័នជំនំជំរះនៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម អនុវត្តសិទ្ធិយុត្តិធម៍។ តុលាការប្រជាជនមានភារកិច្ចការពារយុត្តិធម៍ការពារ សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ការពារច្បាប់លិទ្ធិសង្គមនិយម ការពារសិទ្ធិប្រយោជន៍របស់រដ្ឋសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អង្គការបុគ្គល។ ប្រធានរដ្ឋបាន ស្នើរថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកតុលាការទាំងមូលបញ្ជាណែនាំស៊ីជម្រៅតុលាការ ប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងដំណើរការលាតត្រដាងជំនំជំរះផ្សាភ្ជាប់នឹងសំណូមពរ កំណែទម្រង់យុត្តិធម៍ដល់ឆ្នាំ២០២០។ ប្រធានរដ្ឋ Truong Tan Sang បានស្នើរថា៖ “គណៈកម្មាធិការចាត់តាំងកម្មភិបាលបក្ស ថ្នាក់ដឹកនាំតុលាការប្រជាជនកំពូលត្រួតពិនិតខ្លឹមសារភារកិច្ចក្នុងការទទួលខុសត្រូវ។ ក្នុងនោះត្រូវយកចិត្តទុកដាក់ជា ពិសេសដល់ការផ្លាស់ប្តូរថ្មីអង្គការតុលាការប្រជាជនកំពូលតាមទិសជំនាញជាមួយ ជួរចៅក្រមជាអ្នកជំនាញការជួរមុខផ្នែកអំពីច្បាប់ មានបទពិសោធន៍ ផ្លាស់ប្តូរថ្មីការ រៀបចំតុលាការជំនំជំរះ បញ្ជាក់ច្បាស់ជាងទៀតភារកិច្ចសមត្ថកិច្ចតាមទិសធានា បើកចំហរប្រជាធិបតេយ្យសមភាពនិងដើម្បីយុត្តិធម៍៕”
Related
More





