VOV WorldVOV World
ផ្សារណាត់ពាណិជ្ជកម្ម សេវ៉ាកម្ម ទេសចរណ៍វៀតណាម-កម្ពុជាបានបើកនៅភ្នំពេញ
08/05/2014 08:31
(VOVworld)-ផ្សារណាត់ពាណិជ្ជកម្ម សេវ៉ាកម្ម ទេសចរណ៍វៀតណាម-កម្ពុជា បានបើកនៅរាជធានី ភ្នំពេញកម្ពុជានាយប់ថ្ងៃទី៧ឧសភា។
ផ្សារណាត់ពាណិជ្ជកម្ម សេវ៉ាកម្ម ទេសចរណ៍វៀតណាម-កម្ពុជាបានបើកនៅភ្នំពេញ
សម្តែងសិល្បៈក្នុងពិពីបើក (រូបថតៈ Tuấn Anh/VOV-Phnom Penh ) (VOVworld)-ផ្សារណាត់ពាណិជ្ជកម្ម សេវ៉ាកម្ម ទេសចរណ៍វៀតណាម-កម្ពុជា បានបើកនៅរាជធានីភ្នំពេញកម្ពុជានាយប់ថ្ងៃទី៧ឧសភា។ នេះជាសកម្មភាព ប្រចាំឆ្នាំសំដៅជួយបណ្តាអង្គភាពអាជីវកម្មវៀតណាមជម្រុញខ្លាំងការនាំចេញ ទំនិញទៅកាន់ទីផ្សារកម្ពុជា។ ចូលរួមផ្សារណាត់លើកនេះមានស្តង់ទំនិញចំនួន ២០០របស់អង្គភាពអាជីវកម្មចំនួន១១០។ ថ្លែងមតិក្នុងពិធីបើក រដ្ឋមន្ត្រីស្តីទី ក្រសួងពាណិជ្ជកម្មកម្ពុជាលោក គឹម ស៊ីថនបានសង្កត់ធ្ងន់ថា៖         “កម្ពុជាចាត់ទុកវៀតណាមជាដៃគូរពាណិជ្ជកម្មទេ្វភាគីដ៏សែនសំខាន់ក្នុង តំបន់។ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍ដោយឥត ឈប់ឈរនាពេលកន្លងទៅ។ កំណើនអំពីតម្លៃពាណិជ្ជកម្មសរឲ្យឃើញពីភាព រឹងមាំក្នុងទំនាក់ទំនងពាណិជ្ជកម្ម​ មិត្តភាពដ៏យូរអង្វែងរវាងកម្ពុជានិងវៀតណាម”         ក្នុងក្របខ័ណ្ឌនៃផ្សារណាត់នេះ បានប្រព្រឹត្តទៅសិក្ខាសាលាពន្លឿនពាណិជ្ជ កម្ម-វិនិយោគ និងបណ្តាសកម្មភាពសា្រវជ្រាវ ពង្រីកទីផ្សារជាដើម៕

More