VOV WorldVOV World
ផ្សារណាត់សៀវភៅអន្តរជាតិ-វៀតណាមលើកទី៥នឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤កញ្ញា
04/09/2015 10:35
(VOVworld) – “ផ្សារណាត់សៀវភៅអន្តរជាតិ-វៀត ណាម” លើកទី៥នឹងត្រូវបាន រៀបចំឡើងចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី១៤ កញ្ញាខាងមុខ នៅរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់ក្រុមហ៊ុន​បោះពុម្ភផ្សាយ ធំចំនួន២០នៅឯបរទេសនិង ក្រុមហ៊ុនសៀវភៅជាង១០០ទៀតនៅក្នុងប្រទេស។
ផ្សារណាត់សៀវភៅអន្តរជាតិ-វៀតណាមលើកទី៥នឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤កញ្ញា
(VOVworld) – “ផ្សារណាត់សៀវភៅអន្តរជាតិ-វៀតណាម” លើកទី៥នឹងត្រូវបានរៀប ចំឡើងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ កញ្ញាខាងមុខ នៅរដ្ឋធានីហាណូយដោយមាន ការចូលរួមរបស់ក្រុមហ៊ុន​បោះពុម្ភផ្សាយធំចំនួន២០នៅឯបរទេសនិងក្រុមហ៊ុន សៀវភៅជាង១០០ទៀតនៅក្នុងប្រទេស។នៅសន្និសីទកាសែតនាព្រឹកថ្ងៃទី៤ កញ្ញា នៅរដ្ឋធានីហាណូយ តំណាងនាយកដ្ឋានបោះពុម្ភផ្សាយនៃក្រសួង ផ្សព្វផ្សាយនិង ព័ត៌មានវៀតណាមបានឲ្យដឹងថា ផ្សារណាត់សៀវភៅលើកនេះនឹង ដាក់បង្ហាញ វណ្ណកម្មបោះពុម្ភផ្សាយជាង៣ពាន់ក្បាលក្រោមប្រធានបទ “វៀតណាមអភិវឌ្ឍន៍ និងសមាហរណកម្ម” សំដៅឧទ្ទេសនាមអំពីសមិទ្ធិផលនៃប្រទេស ជាតិក្រោយ រយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី។លោក Nguyen Ngoc Bao អនុប្រធាន នាយកដ្ឋាន បោះពុម្ភផ្សាយបានឲ្យដឹងថា៖ “ផ្នែកបោះពុម្ភផ្សាយរបស់វៀតណាមបានខិតជិតមកដល់ជាមួយអង្គការបោះពុម្ភ ផ្សាយនៅតំបន់និងអន្តរជាតិ។យើងបានក្លាយទៅជាសមាជិកនៃអង្គការបោះពុម្ភ ផ្សាយអាស៊ីប៉ាស៊ីហ្វិក នៃសមាគមន៍បោះពុម្ភផ្សាយអាស៊ាន ជាពិសេសគឺមាន សារមួយចំពោះអន្តរជាតិ។សៀវភៅរបស់វៀតណាមបានសមាហរណកម្មជាផ្លូវ ការជាមួយអន្តរជាតិដោយសារនានាលើលេខកូដសៀវភៅ”៕