ផ្សារណាត់វៀតណាម-ឡាវឆ្នាំ ២០១៣ បានបើក
18/07/2013 10:37
(VOVworld) - ផ្សារណាត់វៀតណាម-ឡាវឆ្នាំ ២០១៣ បានបើកនាព្រឹកថ្ងៃទី ១៨ កក្កដា នៅរដ្ឋធានី វៀងច័ន្ទ (ឡាវ)។ ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវលើកនេះបានទាក់ ទាញការចូលរួមរបស់ស្តង់ទំនិញចំនួន ៣៥០ ស្តង់របស់អង្គភាពអាជីវកម្មនៃប្រទេសទាំង ២ លើវិស័យ កសិកម្ម-រុក្ខផល-ជលផល តម្បាញ់ កាត់ដេរ ជាដើម។

(VOVworld) - ផ្សារណាត់វៀតណាម-ឡាវឆ្នាំ ២០១៣ បានបើកនាព្រឹកថ្ងៃទី ១៨ កក្កដា នៅរដ្ឋធានី វៀងច័ន្ទ (ឡាវ)។ ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវលើក នេះបានទាក់ ទាញការចូលរួមរបស់ស្តង់ទំនិញចំនួន ៣៥០ ស្តង់របស់អង្គភាពអាជីវកម្មនៃប្រទេសទាំង ២ លើវិស័យ កសិកម្ម-រុក្ខផល-ជលផល តម្បាញ់ កាត់ដេរ ជាដើម។ អង្គភាពអាជីវកម្ម វៀតណាមចំនួន ១ រយ ដោយមានស្តង់ទំនិញចំនួន ១៣០ ស្តង់បានចូលរួមទីផ្សារលើក នេះ។ គណៈរៀបចំកម្មវិធីបានវាយតំលៃថា៖ផ្សារណាត់លើកនេះគឺជាស្ពានតភ្ជាប់មាន ប្រសិទ្ធភាពសំរាប់បណ្ដាអង្គការពាណិជ្ជកម្មសហប្រតិបត្តិការ បង្កលក្ខណៈងាយស្រួល សំរាប់អង្គភាពអាជីវកម្មវៀតណាមផ្សព្វផ្សាយពាណិជ្ជសញ្ញាស្វែងយល់ទីផ្សារនិងតម្រូវ ការប្រើប្រាស់។ តាមរយៈនោះ បង្កើតបណ្ដាញប្រើប្រាស់ទំនិញនៅទីផ្សារឡាវនិងតំបន់ ភាគឦសានថៃ៕
Related






