VOV WorldVOV World
បិទបញ្ចប់ឆ្នាំទេសចរណ៍ជាតិ Thanh Hoa - 2015
27/12/2015 08:43
(VOV)_នាយប់ថ្ងៃទី២៦ ធ្នូ គណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa បានរៀបចំពិធីបិទបញ្ចប់ឆ្នាំទេសចរណ៍ជាតិ Thanh Hoa ២០១៥ និងប្រគល់​សិទ្ធិ​រៀបចំឆ្នាំទេសចរណ៍ជាតិ ២០១៦- Phu Quoc – តំបន់ដីស​ណ្ដរទន្លេ Cuu Long​ ខេត្ត Kien Giang ។
បិទបញ្ចប់ឆ្នាំទេសចរណ៍ជាតិ Thanh Hoa - 2015
បិទបញ្ចប់ឆ្នាំទេសចរណ៍ជាតិ Thanh Hoa - 2015           (VOV)_នាយប់ថ្ងៃទី២៦ ធ្នូ គណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa បានរៀប ចំពិធីបិទបញ្ចប់ឆ្នាំទេសចរណ៍ជាតិ Thanh Hoa ២០១៥ និងប្រគល់​សិទ្ធិ​រៀបចំឆ្នាំ ទេសចរណ៍ជាតិ ២០១៦- Phu Quoc – តំបន់ដីស​ណ្ដរទន្លេ Cuu Long​ ខេត្ត Kien Giang ។ ដោយមានប្រធានបទ៖​តភ្ជាប់បេតិកភ័ណ្ឌពិភពលោក ​ឆ្នាំទេសចរណ៍ ជាតិ២០១៥- Thanh Hoa បានប្រព្រឹត្តទៅព្រឹត្តិការណ៍ធំ​ចំនួនជាង៦០។ ថ្លែងមតិ នៅទីនេះ លោក Pham Dang Quyen អនុប្រធាន​គណៈកម្មាធិការប្រជាជនខេត្ត  Thanh Hoa បានអោយដឹងថា៖ “ ឆ្នាំទេសចរណ៍ Thanh Hoa ២០១៥ ត្រូវបានបិទបញ្ចប់ ដោយសកម្មភាព​ជាច្រើន  នាំមកនូវចំណាប់អារម្មណ៍ និងមនោសញ្ជេតនាដ៏ល្អប្រសើរ ក្នុងដួងចិត្តប្រជាជន និងមិត្តភក្តិ ភ្ញៀវទេសចរ។ នាពេលខាងមុខនេះ Thanh Hoa នឹងបន្ត​ពង្រីក​លទ្ធផល ដែលទទួលបានក្នុងវិស័យទេសចរណ៍ ២០១៥នេះ តភ្ជាប់ជា​មួយ​ខេត្ត ទីក្រុងនា នា ដើម្បីជំរុញទេសច​រណ៍ Thanh Hoa និងទេសចរណ៍ក្នុងទូទាំង​ប្រទេស​អភិវឌ្ឍន៍ ដោយឥតឈប់ឈរ។”           បរិមាណភ្ញៀវទេសចរណ៍មកដល់ខេត្ត Thanh Hoa ក្នុងឆ្នាំ ២០១៥​នេះ​ទទួលបាន៥លាន ៥៣០ពាន់នាក់ កើន ២១,៩% បើប្រៀបនឹងឆ្នាំ ២០១៤ ប្រាក់​ចំណូល សរុបពីទេសចរណ៍ទទួលបានជិត ១,១៨០ ពាន់លានដុង កើន ៤០,៤% បើប្រៀប នឹងឆ្នាំទៅមិញ៕