VOV WorldVOV World
បិទបញ្ចប់ការបោះជំរុំរដូវក្ដៅសំរាប់យុវជនវៀតណាមនៅឯបរទេសឆ្នាំ២០១៥
31/07/2015 09:49
(VOVworld) - ពិធីបិទបញ្ចប់ការបោះជំរុំរដូវក្ដៅវៀត ណាមឆ្នាំ២០១៥ក្រោម ប្រធានបទ “មោទនភាពវៀត ណាម” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៣០ កក្កដានៅ អគាវប្បធម៌យុវជនទីក្រុងហូជីមិញ។
បិទបញ្ចប់ការបោះជំរុំរដូវក្ដៅសំរាប់យុវជនវៀតណាមនៅឯបរទេសឆ្នាំ២០១៥
បណ្ដានិស្សិរចូលរួមការបោះជំរុំរដូវក្ដៅឆ្នាំ២០១៥ថតរូបអនុស្សាវរីយ៍ (VOVworld) - ពិធីបិទបញ្ចប់ការបោះជំរុំរដូវក្ដៅវៀតណាមឆ្នាំ២០១៥ក្រោមប្រធាន បទ “មោទនភាពវៀតណាម” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៣០ កក្កដានៅអគាវប្ប ធម៌យុវជនទីក្រុងហូជីមិញ។ដោយមានការចូលរួមរបស់យុវជន និស្សិតវៀតណាម នៅឯបរទេសជាង១៦០នាក់​ មកពីប្រទេសនិងតំបន់ដែនដីចំនួន២១​ ការបោះជំរុំ រដូវក្ដៅវៀតណាមឆ្នាំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី៣១ កក្កដា ដោយមានដំណើរទស្សនកិច្ចពីភាគខាងជើងទៅភាគខាងត្បូងហើយឆ្លង កាត់ ខេត្តក្រុងជាច្រើននៅលើទូទាំងប្រទេស។តាមនោះ ជួយឲ្យយុវជនវៀតណាម នៅឯបរទេសបានទស្សនា ស្វែងយល់អំពីទីកន្លែងប្រវត្តិសាស្ត្រ វប្បធម៌នានា និង មើលឃើញច្បាស់ការផ្លាស់ប្ដូរនៃស្រុកកំណើតវៀតណាម។កញ្ញា Nguyen Ngoc Thu Huong ជនវៀតណាមមួយនាក់នៅកាណាដា បានចែករំលែកថា៖ “ក្រោយដំណើរទស្សនកិច្ចនេះ ខ្ញុំយល់បន្ថែមអំពីប្រវត្តិសាស្ត្រនិងវប្បធម៌វៀត ណាមដែលមុននេះខ្ញុំត្រឹមតែស្គាល់បានតាមរយៈវិទ្យុឬអ៊ីនធឺណែតប៉ុណ្ណោះ។ វិលត្រ ឡបមកស្រុកកំណើតវិញ ខ្ញុំមានអារម្មណស្នេហាវៀតណាមជាង។ខ្ញុំ មានមោទនភាព ជាជនវៀតណាម។ប្រទេសយើងបានអភិវឌ្ឍន៍ប៉ុន្តែនៅរក្សា បានប្រពៃណី”៕

More