បិទបញ្ចប់សន្និបាតលើកទី ១៣ គណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១២
09/10/2020 10:18
(VOVWORLD) - ក្រោយរយៈពេល ៥ ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី ៩ ខែតុលា នៅទីស្នាក់ការមជ្ឈឹមបក្ស សន្និបាតលើកទី ១៣ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ បានបើកសម័យប្រជុំបិទបញ្ចប់ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបិទសន្និបាតមជ្ឈឹមលើកទី ១៣ (នីតិកាលទី ១២) (រូបថតៈ VGP/Nhat Bac) នៅក្នុងសុន្ទរកថាបិទ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល និងជនរួមជាតិ ក៏ដូចជាយុទ្ធជនទូទាំងប្រទេស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយធានាថា សេដ្ឋកិច្ចនៅតែទទួលបានកំណើនវិជ្ជមានជាង ២% ក្នុងរយៈពេល ៩ ខែចុងក្រោយនេះ។ ទន្ទឹមជាមួយគ្នានេះ វប្បធម៌សង្គមបានបន្តរីកចម្រើន ហើយសន្តិសុខសង្គម សុខុមាលភាពសង្គមនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនត្រូវបានធានា។ កិច្ចការបរទេសនិងការធ្វើសមាហរណកម្មអន្តរជាតិនៅក្នុងបរិបទនៃជំងឺរាតត្បាតនៅតែបន្តទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ ទាំងអស់នេះបានបង្កលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ទាក់ទងនឹងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២១ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើកឡើងថា៖
Related





