នៅក្នុងសុន្ទរកថាបិទ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានស្នើឱ្យស្ថាប័ននានា ក្រេបយកមតិយោបល់ទាំងអស់ដែលបានព្រមព្រៀងគ្នានៅសម័យប្រជុំនេះឱ្យបានឆាប់រហ័ស ដើម្បីបង្ហើយខ្លឹមសារនានា ជាពិសេសសេចក្តីព្រាងច្បាប់។

“ខ្ញុំក្រើនរំលឹកជាពិសេស លើការពិនិត្យឡើងវិញនូវភាពស៊ីសង្វាក់គ្នា និងឯកភាពរវាងសេចក្តីព្រាងច្បាប់ ជាពិសេសនៅក្នុងបរិបទនៃការធ្វើវិសោធនកម្ម និងបំពេញបន្ថែមបទប្បញ្ញត្តិជាច្រើនដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយគ្នាទៅវិញទៅមក។ សេចក្តីព្រាងច្បាប់នីមួយៗ ត្រូវតែដាក់នៅក្នុងបរិបទរួមនៃប្រព័ន្ធច្បាប់ ដោយពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវបទប្បញ្ញត្តិដែលជាប់ពាក់ព័ន្ធគ្នា ដើម្បីធានាថា នៅពេលធ្វើវិសោធនកម្មបទប្បញ្ញត្តិមួយនេះ មិនបណ្ដាលឲ្យកើតមានចន្លោះប្រហោង ការត្រួតស៊ីគ្នា ឬការបកស្រាយផ្សេងៗគ្នានៅក្នុងដំណើរការអនុវត្តន៍នោះទេ”។

លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានស្នើថា ចំពោះសេចក្តីសម្រេចចិត្តដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តរួចហើយ ស្ថាប័នពាក់ព័ន្ធត្រូវតែពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ជាបន្ទាន់ ហើយដាក់ជូនប្រធានរដ្ឋសភាសម្រាប់ចុះហត្ថលេខាផ្ទៀងផ្ទាត់ភ្លាមៗបន្ទាប់ពីសម័យប្រជុំ ដើម្បីធានាការចេញផ្សាយឲ្យបានទាន់ពេលវេលា៕