VOV WorldVOV World
បំផុសពានរង្វាន់បច្ចេកវិទ្យាព័ត៌មាន-ផ្សព្វផ្សាយអាស៊ាន២០១៥
09/04/2015 11:34
Vovworld-នាព្រឹកថ្ងៃទី៩មេសានៅទីក្រុងហាណូយ ក្រសួង ព័ត៌មាននិងផ្សព្វ​ផ្សាយ​វៀតណាមបានរៀបចំសន្និសីទកាសែត
បំផុសពានរង្វាន់បច្ចេកវិទ្យាព័ត៌មាន-ផ្សព្វផ្សាយអាស៊ាន២០១៥
បំផុសពានរង្វាន់បច្ចេកវិទ្យាព័ត៌មាន-ផ្សព្វផ្សាយអាស៊ាន២០១៥ (VOV)         Vovworld-នាព្រឹកថ្ងៃទី៩មេសានៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិង ផ្សព្វ​ផ្សាយ​វៀតណាមបានរៀបចំសន្និសីទកាសែតបំផុសពានរង្វាន់បច្ចេកវិទ្យា​ ព័ត៌មាន​-ផ្សព្វ​ផ្សាយ​អាស៊ី-អាគ្នេយ៍ឆ្នាំ២០១៥ (ASEAN ICT Awards-AICTA)។ នេះគឺជា​ពានរង្វាន់មាន​កិត្យានុភាព​ដែលត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំក្នុង តំបន់អាស៊ានដោយមានការចូលរួម​របស់អង្គការ​អង្គភាពអាជីវកម្មមកពីប្រទេស សមាជិកអាស៊ានចំនួន១០ប្រទេស។ ព័ត៌មានអំពីរង្វាន់​មាននៅវែបសាយ http;//www.aseanictaward.com។         តាមគណៈចាត់តាំងថា ពានរង្វាន់ AICTA ឆ្នាំ២០១៥រួមមានផ្នែកចំនួន៦ ផ្នែក​នីមួយៗ​មាន​រង្វាន់ មាស ប្រាក់និងសំរិទ្ធ។​ ពិធីប្រគល់ពានរង្វាន់ AICTA ឆ្នាំ ២០១៥​នឹង​បាន​រៀបចំក្នុង​សន្និសីទថ្នាក់​រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍និង បច្ចេកវិទ្យាព័ត៌មាន TELMIN 2015 នាខែវិច្ឆិកា​ឆ្នាំ​២០១៥នៅទីក្រុង Da Nang វៀតណាម។ អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និងផ្សព្វផ្សាយលោក Nguyen Thanh Hung បានឲ្យដឹងថា៖         “ពានរង្វាន់បច្ចេកវិទ្យាព័ត៌មាន-ផ្សព្វផ្សាយអាស៊ី-អាគ្នេយ៍ត្រូវបានធ្វើឡើង កាលពីឆ្នាំ២០១២មក។ វៀតណាមតែងតែដណ្ដើមបាន៣រង្វាន់។ វៀតណាមបាន ចូលរួមដោយស្មារតីស្នេហាជាតិ​បង្ហាញពីមោទនភាពជាតិនិងសរឲ្យមិត្តភក្តិ អាស៊ានឃើញថា វៀតណាមមិនចាញ់គេក្នុងវិស័យ​បច្ចេកវិទ្យាព័ត៌មានផ្សព្វផ្សាយ៕”