VOV WorldVOV World
បំផុសការប្រឡង “យុវជនសិក្សារៀនសូត្រនិងធ្វើតាមមនោគមន៍ សីលធម៌រចនាបទហូជីមិញ” ក្នុងផ្នែកអប់រំ
14/09/2020 10:58
(VOVWORLD) - នេះជាលើកទី៦ ហើយដែលការប្រឡងនេះត្រូវបានរៀបចំឡើង សំដៅបង្កើតឱកាសសម្រាប់ យុវជន កុមារជំទង់ សិស្សានុសិស្សនិងនិស្សិតទាំងក្នុងនិងក្រៅប្រទេស លើកកំពស់ការយល់ដឹងអំពីលោកប្រធាន ហូជីមិញ ព្រមទាំងរួមចំណែក ដល់ការអប់រំសីលធម៌ របៀបរស់នៅ បំប៉ន់មនោគមន៍បដិវត្តន៍សម្រាប់ ជំនាន់វ័យក្មេង។
បំផុសការប្រឡង “យុវជនសិក្សារៀនសូត្រនិងធ្វើតាមមនោគមន៍ សីលធម៌រចនាបទហូជីមិញ” ក្នុងផ្នែកអប់រំ
នាថ្ងៃទី១៤ កញ្ញា នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្ដុះបណ្ដាល វៀតណាមបានរៀបចំពិធីបំផុសការប្រឡង “យុវជនសិក្សារៀនសូត្រនិងធ្វើ តាមមនោគមន៍ សីលធម៌ រចនាបទហូជីមិញ” ឆ្នាំ២០២០។ នេះជាលើកទី៦ ហើយដែលការប្រឡងនេះត្រូវបានរៀបចំឡើង សំដៅបង្កើតឱកាសសម្រាប់ យុវជន កុមារជំទង់ សិស្សានុសិស្សនិងនិស្សិតទាំងក្នុងនិងក្រៅប្រទេស លើកកំពស់ការយល់ដឹងអំពីលោកប្រធាន ហូជីមិញ ព្រមទាំងរួមចំណែក ដល់ការអប់រំសីលធម៌ របៀបរស់នៅ បំប៉ន់មនោគមន៍បដិវត្តន៍សម្រាប់ ជំនាន់វ័យក្មេង។ ការប្រឡងឆ្នាំនេះត្រូវបានចែកជា៣ពូល ក្នុងនោះពូល A សម្រាប់ សិស្សានុសិស្ស ពូល Bសម្រាប់និស្សិតវៀតណាមដែលកំពុងសិក្សារៀន សូត្រនៅក្នុងនិងក្រៅប្រទេស ហើយពូល C សម្រាប់កម្មាភិបាលផ្នែកអប់រំ គ្រូបង្រៀន យុវជនដែលមានអាយុក្រោម៣៥ឆ្នាំ។ វគ្គផ្ដាច់ព្រ័ត្រនៃការ ប្រឡងគ្រោងនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី១២ ធ្នូ ឆ្នាំ២០២០នៅទីក្រុង ហាណូយ៕

More