VOV WorldVOV World
បង្ហាញមុខគំរោងការណ៍កសាងរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីទីផ្សារពលករ
04/03/2015 10:46
(VOVworld) - គំរោងការណ៍កសាងរបាយការណ៍ប្រចាំ ឆ្នាំស្ដីអំពីទីផ្សារ ត្រូវបាន អនុវត្តចាប់ពីឆ្នាំ២០១៥ ដោយ ប្រមូលផ្ដុំទៅលើបញ្ហាឯកទេសធ្វើពលកម្មនិងទំនាក់ ទំនងជាមួយទិន្នផលធ្វើពលកម្ម។
បង្ហាញមុខគំរោងការណ៍កសាងរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីទីផ្សារពលករ
(VOVworld) - គំរោងការណ៍កសាងរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីទីផ្សារ ត្រូវបាន អនុវត្តចាប់ពីឆ្នាំ២០១៥ ដោយប្រមូលផ្ដុំទៅលើបញ្ហាឯកទេសធ្វើពលកម្មនិងទំនាក់ ទំនងជាមួយទិន្នផលធ្វើពលកម្ម។ថ្លែងមតិនៅពិធីបង្ហាញមុខ គំរោងការណ៍កសាង របាយការណ៍ប្រចាំឆ្នាំស្ដីអំពីទីផ្សារពលករ នាព្រឹកថ្ងៃទី៤ មិនា នៅរដ្ឋធានីហាណូយ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមលោក Vu Tien Loc បានចាត់ ទុកថា ការចាប់បដិសន្ធិរបស់គំរោងការណ៍នេះ មានអត្ថន័យដ៏ជាក់ស្ដែង ក្នុង កាលៈទេសៈនាបច្ចុប្បន្ន៖ ពិធីបង្ហាញមុខគំរោងការណ៍កសាងរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីទីផ្សារពលករ “សហគមន៍ជនប្រើប្រាស់ពលករ ត្រូវមានសម្លេងធ្វើជាសេនាធិការសំរាប់បក្ស រដ្ឋ ក្នុងការ កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារពលករ ព្រមទាំងក៏ជាមុខសញ្ញា ដែលចូលរួម យ៉ាងសកម្មក្នុងដំណើរការនេះដែរ។តាមនោះ ក្នុងវិស័យបណ្ដុះ បណ្ដាលវិជ្ជាជីវៈ សហគមន៍អង្គភាពអាជីវកម្ម ត្រូវជាកម្លាំងមួយក្នុងចំណោម កម្លាំងស្នូលដែលចូលរួម ក្នុងបញ្ហាទាំងនេះ លើកទឹកចិត្តឲ្យការចូលរួមក្នុង វិស័យបណ្ដុះបណ្ដាល និងបើកទ្វា សំរាប់វិនិយោគិនបរទេស។ដោយមានការ ទទួលខុសត្រូវរបស់មជ្ឈដ្ឋានប្រើប្រាស់ ពលករ សភាពាណិជ្ជកម្មនិងឧស្សា ហកម្មវៀតណាម បានកសាងគំរោងការណ៍១ ដោយប្រមូលផ្ដុំមតិរបស់ មជ្ឈដ្ឋានប្រើប្រាស់ពលករនិងនឹងប្រកាសជារៀងរាល់ឆ្នាំ”៕