VOV WorldVOV World
បង្ហាញមុខក្រុមនារីសហគមន៍អាស៊ាននៅទីក្រុងហាណូយ
11/08/2015 10:34
(VOVworld) - ថ្លែងមតិនៅពិធីបង្ហាញមុខក្រុមនារីសហ គមន៍អាស៊ានដែលបាន ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ សីហា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ឆ្នាំ ២០១៥ជាពេលវេលាមានអត្ថន័យដ៏សែនសំខាន់ចំពោះការអភិវឌ្ឍន៍ចំពោះសមា គមន៍អាស៊ាននិងបុព្វហេតុជំរុញការីកចំរើនរបស់នារីទៀងផង។
បង្ហាញមុខក្រុមនារីសហគមន៍អាស៊ាននៅទីក្រុងហាណូយ
(VOVworld) - ថ្លែងមតិនៅពិធីបង្ហាញមុខក្រុមនារីសហគមន៍អាស៊ានដែលបាន ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ សីហា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៥ ជាពេលវេលាមានអត្ថន័យដ៏សែនសំខាន់ចំពោះការអភិវឌ្ឍន៍ចំពោះសមាគមន៍ អាស៊ាននិងបុព្វហេតុជំរុញការីកចំរើនរបស់នារីទៀងផង។ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh និងបណ្ដាតំណាងនៃក្រុមនារីសហគមន៍អាស៊ាន  “ការបង្កើតក្រុមនារីសហគមន៍អាស៊ាននៅទីក្រុងហាណូយ ជាកិច្ចសន្យាដ៏ខ្លាំងក្លា រមួយទៀតរបស់វៀតណាមចំពោះការខំប្រឹងប្រែងរួមកសាងសហគមន៍អាស៊ាន ដោយឆ្ពោះទៅប្រជាជន យកប្រជាជនជាមជ្ឈមណ្ឌល។ខ្ញុំជឿជាក់ថា សមាជិក នានានៃក្រុមនារីសហគមន៍អាស៊ាននៅហាណូយនឹងមានសកម្មភាពជួបប្រា ស្រ័យជាក់ស្ដែងនិងសម្បូរបែប ដើម្បីចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភគ្នាទៅ វិញទៅមក បង្កើនការយល់ដឹងគ្នានិងចំណងមិត្តភាព រួមចំណែកកសាងសហ គមន៍អាស៊ានមួយរឹងមាំនិងសាមគ្គីភាព”។ ពិធីបង្ហាញមុខក្រុមនារីសហគមន៍អាស៊ាននៅក្រុងហាណូយ ជាសកម្មភាពមាន អត្ថន័យពិសេសរបស់វៀតណាមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៨ទិវា បង្កើតអាស៊ាននិងលើកទី២០ទិវាវៀតណាមចូលរួមអាស៊ាន៕