បង្កាប្រឆាំងអាសន្នរោគផ្ដាសាយលើមនុស្សនិងបក្សាបក្សីយ៉ាងសកម្ម
24/02/2014 09:03
Vovworld-ក្រសួងសុខាភិបាលវៀតណាមទើបនឹងបានបង្កើតក្រុមការងារចំនួន៩ទៅឃ្លាំមើលបញ្ជាកិច្ចការត្រៀមជាស្រេចទប់ទល់នឹងអាសន្នរោគ A (H7N9) ផ្ដាសាយ A(H5N1)

បង្កាប្រឆាំងអាសន្នរោគផ្ដាសាយលើមនុស្សនិងបក្សាបក្សីយ៉ាងសកម្ម (VOV) Vovworld-ក្រសួងសុខាភិបាលវៀតណាមទើបនឹងបានបង្កើតក្រុមការងារចំនួន៩ទៅឃ្លាំមើលបញ្ជាកិច្ចការត្រៀមជាស្រេចទប់ទល់នឹងអាសន្នរោគ A (H7N9) ផ្ដា សាយ A(H5N1) នៅបណ្ដាខេត្តដំបន់ព្រំដែនខេត្តក្រុងដែលកំពុងមានអាសន្នរោគ ផ្ដាសាយលើបក្សាបក្សី។ ទន្ទឹមនឹងនោះផ្នែកសុខាភិបាលក៏បានសហការជាមួយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទឃ្លាំមើលស្ថានភាពផ្ដាសាយលើបសុសត្វ ជំរុញការងារឃោសនាផ្សព្វផ្សាយបង្កាប្រឆាំងអាសន្នរោគ។ ខេត្ត Khanh Hoa កំពុងក្នុងរដូវទេសចរណ៍ ផ្នែកសុខាភិបាលខេត្តបានបង្កើនលាតត្រដាងការងារត្រួតពិនិត្យផ្ដាសាយបក្សាបក្សីដើម្បីធានាសុវត្ថិភាពសំរាប់ភ្ញៀវ ទេសចរណ៍។វេជ្ជបណ្ឌិត Nguyen Hoa Hoi នាយកមណ្ឌលត្រួតពិនិត្យអាសន្នរោគសុខាភិបាលអន្តរជាតិខេត្ត Khanh Hoa បានឲ្យដឹងថា៖ “ចំពោះភ្ញៀវទេសចរណ៍មកពីបណ្ដាប្រទេសមានអាសន្នរោគ យើងខ្ញុំសុទ្ធតែមានខិតប័ណ្ណជូនឲ្យភ្ញៀវដើម្បីគេដឹងថា គេក្នុងចំណោមអ្នកអាចមានអាសន្នរោគ ផ្ដាសាយបក្សី។ ក្នុងពេលដែលគេត្រូវគ្រុនពិបាកដកដង្ហើមនោះ គេត្រូវទាក់ទងភ្លាម តាមលេខទូរស័ព្ទរបស់យើងខ្ញុំ យើងខ្ញុំនឹងជួយឧបត្ថម្ភគេទៅត្រួតពិនិត្យ។” ក្នុងពេលនោះថ្នាក់ដឹកនាំខេត្ត Thanh Hoa បានសំណូមពរស្ថាប័នផ្នែកសហការ ជាមួយស្រុកក្នុងខេត្តប្រមូលផ្ដុំបង្កាប្រឆាំងអាសន្នរោគផ្ដាសាយបក្សាបក្សីនិងប្រភេទ វីរុសផ្ដាសាយបក្សាបក្សីឆ្លងទៅមនុស្ស។ លោក Le Van Luan អនុប្រធានសាខាពេទ្យ សត្វខេត្ត Thanh Hoa បានឲ្យដឹងថា៖ “Thanh Hoa សុក្រិដ្ឋគណៈបញ្ជាណែនាំបង្កាប្រឆាំងអាសន្នរោគផ្ដាសាយបក្សា បក្សី បង្កើតក្រុមការងារចំនួន៥ចុះបញ្ជានៅមូលដ្ឋាន។ យើងខ្ញុំបានបង្កើតប៉ុស្តត្រួត ពិនិត្យអាសន្នរោគចំនួន៥លើផ្លូវជាតិ ផ្លូវខេត្ត រួមជាមួយក្រុមចល័តមួយក្នុងពេលមានបញ្ហានឹងទប់ទល់បន្ទាន់។ យើងខ្ញុំបានផ្ដល់វ៉ាក់ស៊ាំង១,៥លាន dose និងគីមី២ពាន់លីត្រសំរាប់ដំបន់នានារួមជាមួយបរិក្ខាដើម្បីត្រៀមជាស្រេចធនធានមនុស្ស បរិក្ខាសំភារៈខណៈដែលមានអាសន្នរោគកើតមានឡើងនឹងធ្វើសកម្មភាពភ្លាម៕”
Related
More





