បង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានវៀតណាមនិង PRD
16/07/2015 07:02
Vovworld-នាថ្ងៃទី១៥កក្កដាទីភ្នាក់ងារសារព័ត៌មានវៀត ណាមនិងនាយកដ្ឋានទំនាក់ទំនងមហាជនថៃ (PRD)

បង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានវៀតណាមនិង PRD (VNP) Vovworld-នាថ្ងៃទី១៥កក្កដាទីភ្នាក់ងារសារព័ត៌មានវៀតណាមនិងនាយកដ្ឋាន ទំនាក់ទំនងមហាជនថៃ (PRD) បានឯកភាពបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាង ស្ថាប័នទាំងពីរដើម្បីសំរេចបេសកកម្មផ្សព្វផ្សាយព័ត៌មានចំពោះសហគមន៍អាស៊ាន ទន្ទឹមនឹងនោះរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរឆ្ពោះទៅរំលឹកខួប លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូត។ នៅកិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេសចំរុះ (JTC) នៅក្រុងបាងកកដោយអគ្គនាយករងទីភ្នាក់ងារសារព័ត៌មានវៀតណាមលោក Ngo Ha Thai និងសមភាគី PRD Charoon Chaisorn បានធ្វើសហអធិបតីភាព ភាគីទាំងពីរ បានអះអាងនូវប្រសិទ្ធិភាពនៃទំនាក់ទំនងសហប្រតិបត្តិការនិងផ្លាស់ប្តូរជំនាញរវាង ស្ថាប័នទាំងពីរក្នុង១ទសវត្សកន្លងទៅ។ តាមអគ្គនាយករង Ngo Ha Thai ថា ទំនាក់ទំនង សហប្រតិបត្តិការជំនាញរវាងស្ថាប័នទាំងពីរបានអភិវដ្ឍន៍ដោយឥតឈប់ឈរនាពេល កន្លងទៅសមស្របនឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងវៀត ណាមនិងថៃ៕
Related





