VOV WorldVOV World
បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន
05/10/2016 10:40
(VOV)_​នារសៀលថ្ងៃទី៤តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន Hiroshi Fukada មកជំរាបលា ដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន
បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន (VOV)_​នារសៀលថ្ងៃទី៤តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក  Nguyen Xuan Phuc បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន Hiroshi Fukada មក ជំរាបលា ដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម។ នាយក​រដ្ឋមន្ត្រី បានវាយតំ លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ឯកអគ្គរដ្ឋទូត Hiroshi Fukada ក្នុងការជំរុញទំ នាក់ទំនងវៀតណាម-ជប៉ុនលើច្រើនវិស័យ។           ឯកអគ្គរដ្ឋទូត Hiroshi Fukada បានចាត់ទុកថា៖ក្នុងសភាពការណ៍រួមនៅ​ក្នុង តំ​បន់​និងពិភពលោក ជប៉ុននិងវៀតណាម ត្រូវរឹតបណ្តឹងថែមទៀតទំនាក់ទំ​នង សហប្រ​តិបត្តិការដើម្បីសន្តិភាព និងភាពសម្បូររុងរឿង របស់ប្រជាជននៃ​ប្រទេស ទាំងពីរ ​ក៏ដូច​ជាក្នុងតំបន់និងពិភពលោក។ឯកអគ្គរដ្ឋទូត Hiroshi Fukada ក៏បាន អោយដឹង​ថា៖​ជប៉ុន​នឹងបន្តរួមវិភាគទានច្រើនថែមទៀត ក្នុងដំ​ណើការអភិវឌ្ឍន៍របស់វៀតណាម តាម​រយៈ​ការបង្កើនទុន ODA សំរាប់វៀតណាម ដើម្បីអនុវត្តគោល ដៅអភិវឌ្ឍន៍នានា។ ក៏ក្នុងរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួប​សន្ទ​នា ​ជាមួយ​លោក Toshiro Mutoh ប្រធានគណៈកម្មាធិការពិគ្រោះ​យោបល់ រៀបចំ​រចនា​ សម្ព័ន្ធ​អង្គ​ភាពអាជីវកម្មរដ្ឋនិងធនាគាររបស់ស្ថាប័នសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) ផងដែរ៕