បង្កើនការងារបង្កាប្រយុទ្ធប្រឆាំងអាសន្នរោគផ្ដាសាយបក្សាបក្សី A H7N9
18/02/2014 08:44
Vovworld-ចំពោះបំរែបំរួលស្មុគស្មាញរបស់អាសន្នរោគផ្ដាសាយបក្សាបក្សី A H5N1 និងអាសន្នរោគផ្ដាសាយបក្សាបក្សី A H7N9 ពីប្រទេសជិតខាងចូលវៀតណាម នាយកដ្ឋានពេទ្យសត្វ (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ)បានចាត់ក្រុមការងារចុះដំបន់នានា

គ្រោះអាសន្ននៃវីរុស A H7N9 គឺខ្ពស់ណាស់ (VOV) Vovworld-ចំពោះបំរែបំរួលស្មុគស្មាញរបស់អាសន្នរោគផ្ដាសាយបក្សាបក្សី A H5N1 និងអាសន្នរោគផ្ដាសាយបក្សាបក្សី A H7N9 ពីប្រទេសជិតខាងចូលវៀត ណាម នាយកដ្ឋានពេទ្យសត្វ (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ)បានចាត់ក្រុម ការងារចុះដំបន់នានាទៅពិនិត្យបសុសត្វនៅដំបន់ព្រំដែន ផ្សារ។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភដំបន់នានាអនុវត្តផែនការសកម្មភាពទប់ទល់បន្ទាន់ជាមួយប្រភេទវីរុស ផ្ដាសាយបក្សាបក្សីមានលទ្ធភាពឆ្លងទៅមនុស្ស។ តាមលោក Dam Xuan Thanh អនុប្រធាននាយកដ្ឋានពេទ្យសត្វថា គ្រោះអាសន្ននៃវីរុស A H7N9 គឺខ្ពស់ណាស់ ដោយហេតុនេះត្រូវអនុវត្តវិធានការទប់ទល់បន្ទាន់ជៀសវាងការរីករាលដាល។ នា បច្ចុប្បន្ន ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានផ្សព្វផ្សាយផែនការទប់ទល់បន្ទាន់បង្កាប្រយុទ្ធប្រឆាំងអាសន្នរោគផ្ដាសាយបក្សាបក្សីអាចឆ្លងទៅមនុស្ស។ “តាមការបញ្ជារបស់រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ នាយកដ្ឋាន ពេទ្យសត្វបានចាត់ក្រុមការងារចុះត្រួតពិនិត្យការងារបង្កាប្រយុទ្ធប្រឆាំងអាសន្ន រោគផ្ដាសាយបក្សាបក្សីនៅដំបន់នានានិងបង្កើតក្រុមទប់ទល់បន្ទាន់ដើម្បីដោះ ស្រាយក្នុងពេលដែលរកឃើញវីរុសផ្ដាសាយ A H7N9។ ភារកិច្ចរបស់ក្រុមការងារនានាគឺត្រូវបង្កើនបរិមាណយកគំរូពិនិត្យនៅដំបន់មានគ្រោះអាសន្នខ្ពស់ដូចជាកន្លែងលក់ដូរច្រកព្រំដែន៕”
Related






