បង្កើនកិច្ចសហការរវាងរណសិរ្សមាតុភូមិនៃប្រទេសទាំង២វៀតណាមនិងឡាវ
16/07/2015 09:16
(VOVworld) - នារសៀលថ្ងៃទី១៥ កក្កដា នៅរដ្ឋធានី ហាណូយ ប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាមលោក Nguyen Thien Nhan បាន ទទួលជួបសន្ទនាជាមួយលោក Tong Gio Tho អនុ ប្រធានអចិន្ត្រៃគណៈកម្មា ធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ។

(VOVworld) - នារសៀលថ្ងៃទី១៥ កក្កដា នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បាន ទទួលជួប សន្ទនាជាមួយលោក Tong Gio Tho អនុប្រធានអចិន្ត្រៃគណៈកម្មា ធិការមជ្ឈឹមរណ សិរ្សឡាវកសាងប្រទេសជាតិ។នៅទីនេះ លោក Nguyen Thien Nhan មានគោលបំ ណងឲ្យស្ថានប័នរណសិរ្សវៀតណាមនិងឡាវបង្កើនការផ្លាស់ប្ដូរ បទពិសោធន៍ក្នុង ការបណ្ដុះបណ្ដាលកម្មាភិបាល ផ្លាស់ប្ដូរថ្មីវិធីសាស្ត្រធ្វើសកម្ម ភាពនាពេលខាង មុខ។លោកក៏បានសង្កត់ធ្ងន់ដែរថា គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀត ណាមនឹងខំប្រឹងប្រែង ធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីអប់រំ ឃោសនាសំរាប់ជំនាន់ វ័យក្មេងអំពីចំណងសាមគ្គីភាពពិសេស ទំនាក់ទំនងមិត្ត ភាពសហប្រតិបតិ្តការលើ គ្រប់ជ្រុងជ្រោយរវាងបក្សទាំង២ រដ្ឋទាំង២និងប្រជាជន នៃប្រទេសទាំង២។ រីឯលោក Tong Gio Tho បានអះអាងថា នឹងប្ដេជ្ញាចិត្តពូនជ្រុំឲ្យចំណងសាមគ្គីភាព ពិសេស ទំនាក់ទំនងមិត្តភាពស្មោះសរនិងកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុង ជ្រោយរវាងបក្សទាំង២ រដ្ឋទាំង២និងប្រជាជននៃប្រទេសទាំង២ស្ថិត ស្ថិរចីរភាព៕
Related





