បង្កើនកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មានធានាសន្តិសុខសុវត្ថិភាពនៅសមុទ្រ
14/01/2014 11:54
Vovworld-បង្កើនកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មានធានាសន្តិសុខសុវត្ថិភាពនៅសមុទ្រជាប្រធានបទនៃសន្និសីទបញ្ជាការកងកំលាំងអនុវត្តច្បាប់លើសមុទ្របណ្ដាប្រទេសដំបន់ឈូងសមុទ្រថៃលើកទី៣ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី១៤មករានៅទីក្រុង Da Nang។

ឧត្តមសេនីយ៍ត្រី Nguyen Quang Dam មេបញ្ជាការប៉ូលីស្តសមុទ្រវៀតណាម (VOV) Vovworld-បង្កើនកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មានធានាសន្តិសុខសុវត្ថិភាពនៅសមុទ្រជាប្រធានបទនៃសន្និសីទបញ្ជាការកងកំលាំងអនុវត្តច្បាប់ លើសមុទ្របណ្ដាប្រទេសដំបន់ឈូងសមុទ្រថៃលើកទី៣ដែលបានប្រារព្ធឡើង នាព្រឹកថ្ងៃទី១៤មករានៅទីក្រុង Da Nang។ ដំណាងកំលាំងប៉ូលីស្តសមុទ្ររបស់ កម្ពុជាម៉ាឡេស៊ីថៃនិងវៀតណាមបានចូលរួមសន្និសីទ។ សន្និសីទសំដៅវាយ តំលៃលទ្ធផលកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក៏ដូចជាស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់ដំបន់ឈូងសមុទ្រថៃបទពិសោធន៍លើកកំពស់ប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់នៅសមុទ្រជាដើម។ ឧត្តមសេនីយ៍ត្រី Nguyen Quang Dam មេបញ្ជាការ ប៉ូលីស្តសមុទ្រវៀតណាមបានចាត់ទុកថា៖ “ក្នុងរយៈពេលកន្លងមក កំលាំងប៉ូលីស្តសមុទ្ររួមជាមួយកំលាំងផ្សេងៗបានធ្វើល្អតួនាទីអនុវត្តច្បាប់នៅសមុទ្រដើម្បីធានាសិទ្ធិប្រយោជន៍ស្របច្បាប់របស់អ្នក នេសាទវៀតណាម។ បណ្ដាសកម្មភាពរបស់យើងបានបង្ហាញថាវៀតណាមកាន់តែ មានសម្លេងសំខាន់ពីមួយថ្ងៃទៅថ្ងៃក្នុងបណ្ដាប្រទេសអាស៊ាននិងជាពិសេសក្នុង បណ្ដាប្រទេសនៅឈូងសមុទ្រថៃ។” ថ្លែងមតិនៅពីធីប្រារព្ធ អគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញលោកស្រី Rena Bitter បានអះអាងថាអាមេរិកសន្យាជួយឧបត្ថម្ភបណ្ដាប្រទេសធានាសុវត្ថិភាព សំរាប់សមុទ្រអាស៊ី-អាគ្នេយ៍សំដៅបំរើឲ្យអនាគតស្ថិរភាពនិងសម្បូរុងរឿងនៃបណ្ដា ប្រទេស៕
Related
More





