បង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយអង់គ្លេសនិងឥណ្ឌា
17/01/2015 08:47
Vovworld-រដ្ឋាភិបាលអង់គ្លេសសន្យាបង្កើនថែមទៀត ទំនាក់ទំនងជាមួយអាស៊ាននិងប្រទេសសមាជិក

បង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយអង់គ្លេសនិងឥណ្ឌា (vietnamplus.vn) Vovworld-រដ្ឋាភិបាលអង់គ្លេសសន្យាបង្កើនថែមទៀតទំនាក់ទំនងជាមួយ អាស៊ាននិងប្រទេសសមាជិក ទន្ទឹមនឹងនោះសម្ដែងនូវការត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នាជាមួយអាស៊ាន។ នេះជាការអះអាង របស់ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រ អង់គ្លេសនិងអៀកឡង់ខាងជើងប្រចាំនៅអាស៊ាន Moazzam Malik ក្នុងពិធីជូន សារតាំងជូនអគ្គលេខាធិការអាស៊ានលោក Le Luong Minh នៅទីក្រុង Jakarta ឥណ្ឌូនេស៊ីនាថ្ងៃទី១៦មករា។ មុននោះនៅលេខាធិការដ្ឋានអាស៊ាននាថ្ងៃទី១៥មករា ឯកអគ្គរដ្ឋទូតដំបូង ប្រចាំនៅអាស៊ានរបស់ឥណ្ឌា Suresh Reddy បានជូនសារតាំងជូនអគ្គលេខាធិការ អាស៊ានលោក Le Luong Minh។ ឯកអគ្គរដ្ឋទូត Reddy មានបំណងបង្កើនថែម ទៀតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌា។ អគ្គលេខាធិការអាស៊ាន មានបំណងឥណ្ឌាបន្តជួយឧបត្ថម្ភនិងរួមវិភាគទានក្នុងការខំប្រឹងប្រែងរួមរបស់ អាស៊ានក្នុងដំណើរការកសាងសហគមន៍នាឆ្នាំ២០១៥៕
Related





