VOV WorldVOV World
បង្កើនកិច្ចសហប្រតិបត្តិការរវាងអធិការកិច្ចរដ្ឋាភិបាលវៀតណាមនិងកម្ពុជា
25/11/2013 11:39
Vovworld-អគ្គអធិការកិច្ចរងរដ្ឋាភិបាលវៀត​ណាម​លោក​ Le Tien Hao បានអះអាងថា​ចាប់ពីឆ្នាំ២០០៣មក ប្រទេស​ទាំង​ពីរ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
បង្កើនកិច្ចសហប្រតិបត្តិការរវាងអធិការកិច្ចរដ្ឋាភិបាលវៀតណាមនិងកម្ពុជា
បង្កើនកិច្ចសហប្រតិបត្តិការរវាងអធិការកិច្ចរដ្ឋាភិបាលវៀតណាមនិងកម្ពុជា (VOV)         Vovworld-នាថ្ងៃទី២៥វិច្ឆិកានៅពិធីជួបធ្វើការជាមួយលោកឆេងសារឿន រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម អគ្គអធិការកិច្ចរងរដ្ឋាភិបាលវៀត​ ណាម​លោក​ Le Tien Hao បានអះអាងថា​ចាប់ពីឆ្នាំ២០០៣មក ប្រទេស​ទាំង​ពីរ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីកសាងទំនាក់ទំនង​សហប្រតិបត្តិការមិត្តភាពរួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ​ រវាងវៀតណាម-កម្ពុជាឡើងកំពស់ថ្មី៖         “អាចនិយាយបានថា ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងស្ថាប័នយើង​ទាំងពីរក្នុងច្រើនឆ្នាំកន្លងមកជានិច្ចកាលបានបង្កើនពង្រឹងលើកកំពស់នូវចរិត​ លក្ខណៈ​ប្រសិទ្ធភាពជាក់ស្ដែងរួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិ​ ការ​រវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា​សមស្របនឹងគោលការណ៍បង្កើន​បើក​ទូលាយទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរដែល ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់៕”