VOV WorldVOV World
បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង Gambia លើគ្រប់វិស័យ
17/04/2019 08:28
(VOVWORLD) -លោក Pham Quoc Tru បានអះអាងថាវៀតណាមជានិច្ចកាលគោរព នឹងមានគោលបំណងចង់បង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ Gambia ជាពិសេសលើវិស័យដែលប្រទេសទាំងពីរមានប្រៀបខ្លាំងដូចជា៖ កសិកម្ម សេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ និង ពាណិជ្ជកម្ម។
បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង  Gambia លើគ្រប់វិស័យ
ទិដ្ឋភាពនៃជំនូប (រូបថត៖ vnanet.vn)  នាថ្ងៃទី ១៦ ខែមេសា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅ Gambia លោក Pham Quoc Tru បានជូនសារតាំងឡើងប្រធានាធិបតី Gambia លោក Adama Barrow ។ ក្រោយពីពិធីប្រគល់សារតាំងនោះ លោក ប្រធានាធិបតី លោក Adama Barrow រួមជាមួយមន្ត្រី Gambia មួយចំនួនបានទទួលជួបលោក Pham Quoc Tru។ នៅក្នុងជំនួបនេះ លោក Pham Quoc Tru បានអះអាងថាវៀតណាមជានិច្ចកាលគោរព នឹងមានគោលបំណងចង់បង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ Gambia ជាពិសេសលើវិស័យដែលប្រទេសទាំងពីរមានប្រៀបខ្លាំងដូចជា៖ កសិកម្ម សេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ និង ពាណិជ្ជកម្ម។ លោកក៏បានអះអាងថា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ជាកិច្ចឆ្លើយតប ប្រធានាធិបតី Gambia លោក Adama Barrow បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់ប្រទេសវៀតណាម។ លោកបានសម្តែងគោលបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យមួយចំនួនដូចជា៖ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម សុខាភិបាល និងការបណ្ដុះបណ្ដាល។ លោកបានសង្កត់ធ្ងន់ថា Gambia មានគោលបំណងចង់រៀនសូត្របទពិសោធន៍របស់វៀតណាម ក៏ដូចជា ទទួលស្វាគមន៍វិនិយោគិន និងសហគ្រាសវៀតណាមមកធ្វើអាជីវកម្មនៅ Gambia ផងដែរ៕

More