បង្កើនកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនក្នុងវិស័យយុត្តិធម៍។
06/08/2013 08:20
VOV-ស្ថាប័នរដ្ឋអាជ្ញាកំពូលជប៉ុនមានបំណងបានផ្លាស់ប្តូរព័ត៌មានបទពិសោធន៍សកម្មភាពជាមួយមហាអយ្យការអមតុលាការប្រជាជនកំពូលវៀតណាម។

ប្រធានគណៈប្រតិភូមហាអយ្យការអមតុលាការប្រជាជនកំពូលវៀតណាមលោក Nguyen Hoa Binh បានជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ជប៉ុនលោក Tanigaki Sadakazu (xaluan.com) VOV-នាថ្ងៃទី៥សីហា ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចការងារនៅ ជប៉ុនចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៨សីហា គណៈប្រតិភូមហាអយ្យការអមតុលាការ ប្រជាជនកំពូលវៀតណាមដឹកនាំដោយលោកប្រធាន Nguyen Hoa Binh បានជួប ធ្វើការជាមួយស្ថាប័នរដ្ឋអាជ្ញាកំពូលជប៉ុន។ នៅពិធីជួបធ្វើការនេះ ប្រធានស្ថាប័ន រដ្ឋអាជ្ញាកំពូលជប៉ុនលោក Ozu Hiroshi បានឲ្យដឹងថា បណ្ដាស្ថាប័នយុត្តិធម៍របស់ ប្រទេសទាំងពីរបានមានកិច្ចសហប្រតិបត្តិការជាក់ស្ដែងមានអត្ថន័យពីច្រើនឆ្នាំ កន្លងមក។ ស្ថាប័នរដ្ឋអាជ្ញាកំពូលជប៉ុនមានបំណងបានផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍សកម្មភាពជាមួយមហាអយ្យការអមតុលាការប្រជាជនកំពូលវៀត ណាម។ រីឯលោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាង ស្ថាប័នទាំងពីរជាកត្តាសំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្រៅពីនោះកិច្ចសហប្រតិបត្តិការនេះកាន់តែមានអត្ថន័យជាងទៀតក្នុង កាលៈទេសៈដែលប្រទេសទាំងពីររំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនង ការទូតវៀតណាម-ជប៉ុននិងប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រជាមួយគ្នា៕
Related






