បង្កើនសកម្មភាពពាណិជ្ជកម្មវៀតណាម-ហ្វីលីពីន
19/08/2015 09:05
Vovworld-នាថ្ងៃទី១៨សីហាគណៈប្រតិភូអង្គភាពអាជីវកម្ម ហ្វីលីពីនរួមមានអង្គភាពអាជីវកម្មចំនួន១៥បានចូលរួមពិធី

បង្កើនសកម្មភាពពាណិជ្ជកម្មវៀតណាម-ហ្វីលីពីន (VNP) Vovworld-នាថ្ងៃទី១៨សីហាគណៈប្រតិភូអង្គភាពអាជីវកម្មហ្វីលីពីនរួមមាន អង្គភាពអាជីវកម្មចំនួន១៥បានចូលរួមពិធីផ្លាស់ប្តូរជាមួយអង្គភាពអាជីវកម្មវៀត ណាមនៅទីក្រុងហូជីមិញ។ បណ្ដាអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបាន ឯកភាពថា ឆ្នាំ២០១៥កំពុងបើកចេញឱកាសសហប្រតិបត្តិការជាច្រើនសំរាប់ អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ជាពិសេសគឺសហគមន៍សេដ្ឋកិច្ចអាស៊ាន បានបង្កើតនាចុងឆ្នាំនេះ។ ហេតុនេះហើយការតភ្ជាប់ពាណិជ្ជកម្មរវាងអង្គភាព អាជីវកម្មនៃប្រទេសទាំងពីរនឹងរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការ ផ្លាស់ប្តូរពាណិជ្ជកម្ម ទន្ទឹមនឹងនោះបង្កលក្ខណៈសំរាប់អង្គភាពអាជីវកម្មនៃភាគី ទាំងពីរស្វែងរកដៃគូសឹក្សាស្វែងយល់ទីផ្សារ។ នាបច្ចុប្បន្នប្រភពទុន FDI ពីហ្វីលីពីនចូលមកវៀតណាមប្រមូលផ្ដុំទៅលើ វិស័យឧស្សាហកម្មកែច្នៃ បន្ទាប់នោះគឺវិស័យកសិរុក្ខកម្មជលផល។ គិតមកដល់ ខែមិថុនាកន្លងទៅមានគំរោងការណ៍វិនិយោគចំនួន៧០របស់ហ្វីលីពីននៅខេត្ត ក្រុងចំនួន១៦របស់វៀតណាមដោយមានចំនួនទុនវិនិយោគជាង៣០០លានដុល្លារ អាមេរិក៕
Related





