ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VGP)
យោងតាមរបាយការណ៍ គិតចាប់តាំងពីថ្ងៃទី២៧ មេសាមក វៀតណាមបានកត់ត្រាអ្នកជម្ងឺកូវីដ ១៩ថ្មី ចំនួន៤៧៨០នាក់។ នាបច្ចុប្បន្ន វៀតណាម បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ចំនួនជាង១,១ លានដូស ក្នុងនោះ ប្រជាពលរដ្ឋជិត ៣២ពាន់នាក់បានទទួលការចាក់វ៉ាក់សាំងគ្រប់២ដូសរួចហើយ។ ទោះបីជាស្ថានភាព ជម្ងឺរាតត្បាតកំពុងត្រូវបានគ្រប់គ្រងក៏ដោយ ប៉ុន្តែ នៅខេត្ត ក្រុងមួយចំនួនដូចជាខេត្ត Bac Giang ឬទីក្រុងហូជីមិញ នៅតែមានហានិភ័យនិងបញ្ហាប្រឈមជាច្រើន។ ហេតុ ដូច្នេះ ត្រូវបន្តបង្កើនវិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនៅកម្រិតខ្ពស់ ដើម្បីធានា ការគ្រប់គ្រងជម្ងឺរាតត្បាតលើវិសាលភាពទូទាំងប្រទេស។
ចំពោះបញ្ហានេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកឡើងគោល ដៅចំនួន៤ដែលត្រូវតែសម្រេចបាននាពេលខាងមុខយ៉ាងដូច្នេះថា៖ “រុញថយក្រោយនិងទប់ស្កាត់រលកកូវីដ ១៩ លើកទី៤ឲ្យមានប្រសិទ្ធភាព ដើម្បី ការពារសុខភាព អាយុជីវិតរបស់ប្រជាជន ស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច រក្សារឹងមាំនូវស្ថិរ ភាពនយោបាយ សុវត្ថិភាព ព្រមទាំងពង្រឹងកិច្ចការបរទេស ធានាសុខុមាលភាពសង្គម ជាពិសេសគឺចំពោះមុខសញ្ញាងាយរងគ្រោះ”។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញថ្លែងមតិបញ្ជាដឹកនាំ។ (រូបថត៖ VGP)
ពាក់ព័ន្ធដល់ស្ថានភាពសេដ្ឋកិច្ចសង្គម លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ទោះបីជារងផលប៉ះពាល់ដោយជម្ងឺកូវីដ ១៩ ក៏ដោយ ប៉ុន្តែ ស្ថានភាពសេដ្ឋកិច្ចសង្គម ក្នុងខែឧសភានិងក្នុងរយៈពេល ៥ខែកន្លងមក នៅតែសម្រេចបានលទ្ធផលដ៏លេចធ្លោ។ នោះគឺការពារនិងរៀបចំប្រកបដោយជោគជ័យនូវការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦; ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង អត្រាការ ប្រាក់មានស្ថិរភាព ការផលិតឧស្សាហកម្មប្រសើរឡើង រក្សាបាននូវសន្ទុះកំណើនក្នុង ការនាំចេញ ហើយបង្កើនការទាក់ទាញដើមទុនវិនិយោគពីបរទេស។ ទន្ទឹមនឹងនោះ សន្តិសុខសង្គម ជីវភាពរស់នៅរបស់ប្រជាជនមានស្ថិរភាព សន្តិសុខជាតិនិងការពារ ជាតិត្រូវបានរក្សារឹងមាំផងដែរ។
ចំពោះភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាន តម្រូវឲ្យគោលនយោបាយរូបិយវត្ថុនិងសារពើពន្ធត្រូវចុះសម្រុងគ្នាដើម្បីធានាការគ្រប់ គ្រងអតិផរណាផង ព្រមទាំងធានាកំណើនផង។ ទន្ទឹមជាមួយគ្នានោះផ្ដោតសំខាន់ទៅ លើការដោះស្រាយការលំបាកឧបសគ្គ ជាពិសេសគឺពាក់ព័ន្ធដល់វ៉ាក់សាំង ម៉ាក្រូសេដ្ឋ កិច្ច បង្ហើយនិងចេញផ្សាយឲ្យបានឆាប់នូវសេចក្ដីសម្រេចចិត្តស្ដីពីគោលនយោបាយ សម្រាប់និយោជិត និយោជក់ និងអង្គភាពអាជីវកម្មដែលរង ផលប៉ះពាល់ដោយជម្ងឺកូវីដ ១៩ ព្រមទាំងបន្តគ្រប់គ្រងយ៉ាងតឹងរឹងជនអន្តោប្រវេសន៍ ចាត់ការយ៉ាងម៉ឺងម៉ាត់ករណី ដែលឆ្លងដែននិងស្នាក់នៅដោយខុសច្បាប់ផងដែរ៕