VOV WorldVOV World
បង្កើតកម្លាំងចលករថ្មីជម្រុញទីក្រុងអភិវឌ្ឍន៍ខ្លាំងក្លានិងនិរន្តរភាព
16/06/2016 10:26
(VOVworld)-នៅសន្និសីទ “ហាណូយ២០១៦-សហប្រតិបត្តិការវិនិយោគនិង អភិវឌ្ឍន៍” បានប្រព្រឹត្តទៅនាដើមខែមិថុនាមុននេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ
បង្កើតកម្លាំងចលករថ្មីជម្រុញទីក្រុងអភិវឌ្ឍន៍ខ្លាំងក្លានិងនិរន្តរភាព
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc (VOVworld)-នៅសន្និសីទ “ហាណូយ២០១៦-សហប្រតិបត្តិការវិនិយោគនិង  អភិវឌ្ឍន៍” បានប្រព្រឹត្តទៅនាដើមខែមិថុនាមុននេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងមានបទសន្ទរ​ក ថាសំខាន់។​ ក្នុងឱកាសនេះ​ដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញឆ្លើយសម្ភាសន៍ របស់អ្នកកាសែតអំពីបញ្ហាទាក់ទិនមួយចំនួន។         នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ទីក្រុងហា  ណូយត្រូវដើរឈានមុខនិងក្លាយទៅជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីព មជ្ឈមណ្ឌល  ច្នៃប្រឌិតរបស់ប្រទេសជាតិ។​ បើចង់សម្រេចបានប្រការនេះ រដ្ឋអំណាចទីក្រុង គប្បីមានស្មារតីចាប់ផ្តើមអាជីពជានិច្ចនិងត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរថ្មី។ ម្យ៉ាង វិញទៀត រដ្ឋអំណាចទីក្រុងត្រូវបង្កលក្ខណៈងាយស្រួលសម្រាប់បរិយាកាសធ្វើ អាជីវកម្ម ទាក់ទាញនិងលើកទឹកចិត្តឲ្យប្រជាជនគ្រប់ស្រទាប់នឹងនរចិត្តចាប់ផ្តើម អាជីពនិងធ្វើការវិនិយោគ។ នេះជាកម្លាំងចលករមួយក្នុងចំណោមកម្លាំងចលករ សំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន ប្រមូលផ្តុំប្រភពធនធានមនុស្សចូល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc  បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយត្រូវដើរឈានមុខក្នុងការកសាងយន្តការ ជម្រុញរូបសណ្ឋានសេដ្ឋកិច្ចថ្មីព្រមទាំងបណ្តុះនូវទេពកោសល្យវ័យក្មេងឲ្យរួម ចំណែកអភិវឌ្ឍន៍រដ្ឋធានីនិងមាតុប្រទេស។ រួមជាមួយគ្នានោះ ក្រុងហាណូយក៏  ត្រូវពង្រីកនូវទំនាក់ទំនងផ្សាភ្ជាប់ក្នុងតំបន់ដើម្បីបើកទូលាយបរិយាកាសអភិវឌ្ឍន៍ ​ដោយមានការរួមបញ្ចូលប្រៀបខ្លាំងដែលមានស្រាប់៕