VOV WorldVOV World
បង្កើតបណ្ដាញទីក្រុងវប្បធម៌សហប្រតិបត្តិការអាស៊ីខាងកើត-អាមេរិកឡាទិន
01/05/2016 08:45
(VOV)_ក្រោយរយៈពេល២ថ្ងៃធ្វើការ ក្នុងសម័យប្រជុំដើមដំបូង នៃគំរោង​ការណ៍៖ បង្កើតបណ្ដាញទីក្រុងវប្បធម៌ នៃវេទិកាសហប្រតិបត្តិការអាស៊ីខាងកើត-អាមេរិកឡាទិន បានប្រព្រឹត្តទៅនៅទីក្រុង Hue
បង្កើតបណ្ដាញទីក្រុងវប្បធម៌សហប្រតិបត្តិការអាស៊ីខាងកើត-អាមេរិកឡាទិន
បង្កើតបណ្ដាញទីក្រុងវប្បធម៌សហប្រតិបត្តិការអាស៊ីខាងកើត-អាមេរិកឡាទិន           (VOV)_ក្រោយរយៈពេល២ថ្ងៃធ្វើការ ក្នុងសម័យប្រជុំដើមដំបូង នៃគំរោង​ ការណ៍៖ បង្កើតបណ្ដាញទីក្រុងវប្បធម៌ នៃវេទិកាសហប្រតិបត្តិការអាស៊ីខាងកើត-អាមេរិកឡាទិន បានប្រព្រឹត្តទៅនៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) ​បាន​ បញ្ចប់ថ្ងៃទី៣០មេសា ដោយបានឯកភាពអំពីការបង្កើត៖ បណ្ដាញទីក្រុងវប្បធម៌  នៃវេទិកាសហប្រតិបត្តិការអាស៊ីខាងកើត-អាមេរិកឡាទិន។ បណ្ដាញទីក្រុង​នេះ ​បានបង្កើតនឹងជួយបង្កើតការយល់ដឹងគ្នា សហប្រតិបត្តិការរវាងប្រជាជនជានៃ តំបន់ទាំងពីរ រួមចំណែកកសាងសន្តិភាព និងភាពសម្បូររុងរឿង ក្នុងតំបន់ទាំងពីរ នេះ និងលើពិភពលោក។           អង្គសន្និសីទក៏បានអះអាងនូវសារសំខាន់របស់វប្បធម៌ចំពោះការអភិវឌ្ឍន៍ ចីរភាពនិយាយរួម និងអភិវឌ្ឍន៍ទីក្រុងនិយាយដោយឡែក។ សេចក្តីថ្លែងការណ៍ ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ ក្នុងកិច្ចការពារបេតិកភ័ណ្ឌ ក្នុងដំណាក់កាល៖ នគរភាវូបនីយកម្មលឿន អះអាងនូវតួនាទីរបស់សហគមន៍ និងអ្នកតំបន់ក្នុងការ អភិរក្ស និងពង្រីកតំលៃបេតិកភ័ណ្ឌរបស់ទីក្រុង ចែករំលែកបទពិសោធន៍​ ក្នុងការ កសាងអត្តសញ្ញាណវប្បធម៌ ពាណិជ្ជសញ្ញារបស់ទីក្រុង និងអប់រំអំពី​បេតិកភ័ណ្ឌ ចំពោះប្រជាជននិងសហគមន៍ផងដែរ៕