បណ្ដាខេត្តភាគកណ្ដាលម្ចាស់ការទប់ទល់នឹងព្យុះលេខ៨
18/09/2013 11:55
Vovworld-បណ្ដាខេត្តភាគកណ្ដាលមានភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមានការបាក់ស្រុតដីនៅដំបន់ព្រៃភ្នំនិងដំបន់ឆ្នេរសមុទ្រ។

បណ្ដាខេត្តភាគកណ្ដាលម្ចាស់ការទប់ទល់នឹងព្យុះលេខ៨ (vov.vn) Vovworld-ដោយសាររងឥទ្ធិពលរបស់ព្យុះលេខ៨ បណ្ដាខេត្តភាគកណ្ដាល មានភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមានការបាក់ស្រុតដីនៅដំបន់ព្រៃភ្នំនិងដំបន់ឆ្នេរ សមុទ្រ។ នៅខេត្ត Quang Ngai ប៉ុស្តិត្រួតពិនិត្យការពារព្រំដែនកំពង់ផែ Sa Ky ស្រុក Son Tinh បានដំណើរការហាមឃាត់មធ្យោបាយចេញទៅសមុទ្រ។ វរសេនីយ៍ត្រី Bui Van Hung អនុប្រធាន ប៉ុស្តិត្រួតពិនិត្យការពារព្រំដែនកំពង់ផែ Sa Ky ខេត្ត Quang Ngai បានឲ្យដឹងថា៖ “ចូលក្នុងនេះកងទ័ពការពារព្រំដែននិងដំបន់បានរៀបចំឲ្យបណ្ដានាវាចូលចត់ ធានាសុវត្ថិភាព ជៀសវាងបណ្ដាលការខូចខាតសំរាប់ប្រជាជន។យើងខ្ញុំក៏បានសហការជាមួយនគរបាលដំបន់ការពារសណ្ដាប់ធ្នាប់នៅដំបន់កំពង់ផែ។” ភ្លៀងខ្លាំងក្នុងប៉ុន្មានថ្ងៃកន្លងមកក៏បានធ្វើឲ្យស្ទះលើខ្សែផ្លូវគមនាគមន៍មួយ ចំនួននៅស្រុកព្រៃភ្នំ Tay Giang ខេត្ត Quang Nam។ នៅខេត្ត Thua Thien Hue ភ្លៀងខ្លាំងក៏ធ្វើឲ្យឆ្នេរសមុទ្រកំណាត់ឃុំ Hai Duong ទីរួមស្រុក Huong Tra ត្រូវទឹកសមុទ្រ ចូលជាង១០ម៉ែត្រ មានប្រវែង១៥០ម៉ែត្រ៕
Related






