VOV WorldVOV World
បណ្ដាប្រទេសអឺរ៉ុបបង្កើនសន្តិសុខប្រឆាំងការវាយប្រហារភេរវកម្ម
17/01/2015 08:59
Vovworld-នាពេលនេះ ការព្រួយបារម្ភអំពីគ្រោះអាសន្ន បន្តកើតមានឡើង​ការ​វាយប្រហារភេរវកម្មកំពុងគ្របដណ្ដប់
បណ្ដាប្រទេសអឺរ៉ុបបង្កើនសន្តិសុខប្រឆាំងការវាយប្រហារភេរវកម្ម
បណ្ដាប្រទេសអឺរ៉ុបបង្កើនសន្តិសុខប្រឆាំងការវាយប្រហារភេរវកម្ម (EPA)         Vovworld-នាពេលនេះ ការព្រួយបារម្ភអំពីគ្រោះអាសន្នបន្តកើតមានឡើង​ការ ​វាយប្រហារភេរវកម្មកំពុងគ្របដណ្ដប់ទៅលើទ្វីបអឺរ៉ុប។ ប្រទេសអឺរ៉ុបជា​ច្រើន​បាន ដាក់សន្តិសុខក្នុងស្ថានភាពប្រកាសអាសន្នខ្ពស់បំផុត។ ប៉ូលីស្តបែលហ្ស៊ីកទើបនឹងបានដំណើរការចាប់ខ្លួនមុខសញ្ញាចំនួន១២នាក់នៅ ទូទាំងប្រទេសនេះបន្ទាប់ពីបំផ្លាញឧបាយកលភេរវកម្មមួយរបស់មុខសញ្ញា​ឥស្លាម ជ្រុលនិយមតម្រង់ទៅលើប៉ូលីស្តបែលហ្ស៊ីកនាយប់ថ្ងៃទី១៥មករា។ នាបច្ចុប្បន្នប៉ូលីស្តលើទូទាំងព្រះរាជាណាក្រអង់គ្លេសកំពុងដាក់ក្នុងស្ថានភាព ប្រកាសអាសន្នខ្ពស់បំផុតពីមុនមកចំពោះគ្រោះអាសន្នភេរវកម្ម។ សន្តិសុខ​បានរឹត បន្តឹងនៅកន្លែងមានជនហ្ស៊ីបជាច្រើនរស់នៅ។         ក្នុងបំរែបំរួលមួយទៀត ស្នងការសន្តិសុខក្នុងប្រទេសអាល្លឺម៉ង់ បាន​ប្រកាស​​រក ឃើញភ័ស្តុតាងសឲ្យឃើញថា​មុខសញ្ញាបាញ់កាំភ្លើងនៅ​ទីស្ដីការ​កាសែត Charie Hebdo នៅបាំរាំងមានទំនាក់ទំនងជាមួយមុខ​សញ្ញា​ឥស្លាម​ជ្រុល​និយមនៅអាល្លឺម៉ង់៕