បណ្ដាសកម្មភាពអបអរសាទរមហាសន្និបាតបក្សនីតិកាលទី១២
19/01/2016 10:04
(VOV)_នាយប់ថ្ងៃទី១៨ មករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីសម្ដែងសិល្បះ ៖និទាឃរដូវនិងបក្ស។ បណ្ដាសិល្បករ សិល្បការិនីបានសម្ដែងនិងបង្ហាញបទចម្រៀង របាំឆ្នើម លើកសរសើរបក្ស លោកប្រធានហូជីមិញ និងស្រុកកំណើត ប្រទេសជាតិ។ កម្មវិធីនេះមានការចូលរួមរបស់សិល្បករ

បណ្ដាសកម្មភាពអបអរសាទរមហាសន្និបាតបក្សនីតិកាលទី១២ (VOV)_នាយប់ថ្ងៃទី១៨ មករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីសម្ដែង សិល្បះ ៖និទាឃរដូវនិងបក្ស។ បណ្ដាសិល្បករ សិល្បការិនីបានសម្ដែងនិងបង្ហាញ បទចម្រៀង របាំឆ្នើម លើកសរសើរបក្ស លោកប្រធានហូជីមិញ និងស្រុកកំណើត ប្រទេសជាតិ។ កម្មវិធីនេះមានការចូលរួមរបស់សិល្បករ សិល្បការិនីចំនួន២០០ នាក់។ អ្នកដឹកនាំកម្មវិធី សិល្បករឆ្នើម Do Truong An បានអោយដឹងថា៖ “ យើងខ្ញុំជាបណ្ដាសិល្បករ សិល្បការិនី នៃក្រសួងវប្បធម៌ កីឡានិងទេស ចរណ៍ មោទនភាពណាស់ ដោយបានច្រៀង រាំ ដើម្បីអបអរសាទរបក្ស អបអរសាទ រមហាសន្និបាតបក្ស។ រួមជាមួយបរិយាកាសក្នុងទូទាំងប្រទេស រួមចំណែកយ៉ាងតូច តាចតាមរយៈសម្លេង របាំ រួមជាមួយប្រជាជនទាំងមូលជួយជ្រោមជ្រែងនិងអបអរ សាទរជោគជ័យដ៏ត្រចះត្រចង់របស់មហាសន្និបាតបក្ស នីតិកាលទី១២។” ក៏ក្នុងយប់ថ្ងៃទី១៨ មករា នៅទីក្រុង Hai Phong ក៏បានបើកការតាំងពិព័រណ៌រូប ថតឯកសារ ស្ដីអំពី៖ បក្សកម្មុយនីស្តវៀតណាម -ពីមហាសន្និបាតទៅមហាសន្និបាត។ ដោយមានឯកសារ រូបភាពចំនួន១៣០ និងផែនទីនានា ការតាំងពិព័រណ៌លើកនេះ បានឧទ្ទេសនាមអំពីកំណាត់ផ្លូវចំនួនជាង៨០ឆ្នាំ កន្លងទៅ ក្រោមការដឹកនាំរបស់ បក្ស វៀតណាមទទួលបានសមិទ្ធិផលធំធេងជាច្រើន ក្នុងបុព្វហេតុរំដោះជាតិ កសាងនិងការពារមាតុប្រទេសវៀតណាម សង្គមនិយម។ ការតាំងពិព័រណ)នេះ អូសបន្លាយដល់ថ្ងៃទី២៨មករា៕
Related





