VOV WorldVOV World
បណ្ដាសកម្មភាពរំលឹកខួពអនុស្សាវរីយ៍លើកទី១៣០ទិវាពលកម្មអន្តរជាតិ(ថ្ងៃទី១ឧសភា)
01/05/2016 08:38
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី១៣០ ទិវាពលកម្មអន្តរជាតិ នាព្រឹកថ្ងៃទី១ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី៖ ស្ដាប់កម្មករច្រៀង ច្រៀងអោយកម្មករស្ដាប់ ទិវាម្ហូបអាហារ និងពិគ្រោះយោបល់សុខភាព​សំរាប់កម្មករ ពលករ។
បណ្ដាសកម្មភាពរំលឹកខួពអនុស្សាវរីយ៍លើកទី១៣០ទិវាពលកម្មអន្តរជាតិ(ថ្ងៃទី១ឧសភា)
បណ្ដាសកម្មភាពរំលឹកខួពអនុស្សាវរីយ៍លើកទី១៣០ទិវាពលកម្មអន្តរជាតិ(ថ្ងៃទី១ឧសភា) (VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី១៣០ ទិវាពលកម្មអន្តរជាតិ  នាព្រឹកថ្ងៃទី១ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី៖ ស្ដាប់កម្មករ ច្រៀង ច្រៀងអោយកម្មករស្ដាប់ ទិវាម្ហូបអាហារ និងពិគ្រោះយោបល់សុខភាព​សំ រាប់កម្មករ ពលករ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់កម្មករ និងពល ករចំនួន៥ពាន់នាក់ នៅទីក្រុងហាណូយ និងខេត្ត ក្រុងជំវិញនានា ដោយ​សកម្មភាព ជាច្រើន ដូចជា៖ ទិវាបុណ្យម្ហូបអាហារបណ្ដាតំបន់ សម័យប្រជុំផ្សារ​ពលកម្ម ​…ជា ដើម។ លោកស្រី Nguyen Thi Phuong Thao កម្មការិនីក្រុមហ៊ុន​ Tue Dong ទីរួមខេត្ត  Son Tay ជាយទីក្រុងហាណូយ បានអោយដឹងថា៖           “ ខ្ញុំចូលចិត្តសកម្មភាពនេះណាស់ ពីព្រោះខ្ញុំបានយល់ដឹងបន្ថែមអំពី​មុខម្ហូប អាហារ អំពីសុខភាព និងបច្ចេកវិទ្យាថ្មីទៀតផង។ យើងខ្ញុំមានគោល​បំណងថា៖ ឆ្នាំ ណាក៏មានសកម្មភាពដូច្នេះ សំរាប់ពលករដែរ។”           នៅតំបន់ជាច្រើនក្នុងទូទាំងប្រទេស ក៏បានប្រព្រឹត្តទៅសកម្មភាពអបអរសាទ​រ ទិវាពលកម្មអន្តរជាតិ។ នាថ្ងៃទី៣០មេសា សមាជិកសហជីពខេត្ត Phu Yen ចំនួនជាង ៣០០នាក់  បានចូលរួមពិធីបំផុសខែកម្មករ ២០១៦។ ​ក្នុងឱកាសនេះ​ សហជីពខេត្ត គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់អភិវឌ្ឍន៍ការរៀបចំសហជីព ក្នុង​អង្គភាពអាជីវកម្ម រដ្ឋ និងសកម្មចូលរួមការគ្រប់គ្រងរដ្ឋ តាមនោះ ការពារសិទ្ធិនិងផលប្រយោជន៍ត្រឹម ត្រូវរបស់កម្មករ ពលករ។            ក៏ក្នុងខែកម្មករ ២០១៦ សហជីពខេត្ត Ha Tinh ជំរុញខ្លាំងការងារឃោសនា​អំពី គោលនយោបាយ ច្បាប់ ដែលទាក់ទិនដល់ពលករ និងតួនាទីរបស់អង្គការ​សហជីព  រៀបចំចលនាប្រឡងប្រណាំងស្នេហារជាតិ ធានាអំពីការងារធ្វើ លើក​កំពស់ប្រាក់ចំ ណូល និងជីវភាពរស់នៅសំរាប់ពលករ៕