បណ្ដាសមាជិកសភាពិភាក្សាអំពីសេចក្តីព្រៀងច្បាប់ដីធ្លី (វិសោធនកម្ម)
19/11/2012 08:11
(VOVworld) – បន្តសម័យប្រជុំលើកទី ៤ នីតិកាលទី ១៣ រដ្ឋសភាវៀតណាម នាថ្ងៃទី ១៩ វិច្ឆិកា បណ្ដា សមាជិកសភាបានពិភាក្សាអំពីសេចក្តីព្រៀងច្បាប់ ដីធ្លី (វិសោធនកម្ម)។

(VOVworld) – បន្តសម័យប្រជុំលើកទី ៤ នីតិកាលទី ១៣ រដ្ឋសភាវៀតណាម នាថ្ងៃទី ១៩ វិច្ឆិកា បណ្ដាសមាជិកសភាបានពិភាក្សាអំពីសេចក្តីព្រៀងច្បាប់ដីធ្លី (វិសោធនកម្ម) ។ សមាជិកសភាទាំងឡាយសុទ្ធតែយល់ព្រមអំពីការកំណត់ថ្លៃដីធ្លី តាមគោលការណ៍ ធានាផលប្រយោធន៍សមស្របរវាងរដ្ឋនិងប្រជាជន។ ស្តីអំពីការប៉ះពៅបង់ប្រាក់ពេល ប្រមូលដីមកវិញ សមាជិកសភាមណ្ឌល Hai Phong (ភាគខាងជើងវៀតណាម) លោក Tran Ngoc Vinh បានសង្កត់ធ្ងន់ថា៖ “ខ្ញុំគិតថា៖ យើងត្រូវធ្វើវិសោធនកម្មលើរាល់ការកំណាត់អំពីការប៉ះពៅថ្លៃបង់ ប្រាក់និងការរៀបចំលំនៅដ្ឋានឡើងវិញបន្ទាប់ពីរដ្ឋប្រមូលដីធ្លីមកវិញ។ ទន្ទឹម នឹងនោះ រដ្ឋត្រូវផ្តល់ជំនួយខាងហិរញ្ញវត្ថុថែមទៀតដើម្បីប្រជាជនអាចស្ថិរភាព ជីវភាពរស់នៅយ៉ាងឆាប់ៗ។ ទី ២ គឺ៖ យើងត្រូវលើតំលៃដីធ្លីកសិកម្មនិងរដ្ឋត្រូវ បណ្តុះបណ្ដាលមុខរបបសំរាប់កសិករ ក្រោយពីការប្រមូលយកដីធ្លីមកវិញ។” មតិមួយចំនួនបានចាត់ទុកថាការប្រើប្រាស់ដីធ្លីនៅកន្លែងជាច្រើននៅមានការ ខ្ជះខ្ជាយប្រសិទ្ធភាពទាប អំពើពុករលួយអសកម្មក្នុងវិស័យនេះនៅធំធេង។ លោកស្រី Nguyen Thanh Hai សមាជិការសភាមណ្ឌល Hoa Binh បានរួមមតិថា៖ “ខ្ញុំស្នើពង្រាងច្បាប់ត្រូវបង្ហាញបន្ថែមការផ្លាស់ប្តូរថ្មីជាសារវន្តដំណើរការនិង យន្តការយកមតិរួមចំណែករបស់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញការនិងមហាជនប្រជាជនក្នុងការរៀបចំផែនការដីធ្លី។ ត្រូវបង្កើតយន្តការសន្ទនាផ្លាស់ប្តូរជាប្រចាំរវាងស្ថាប័នតាក់តែងជាមួយប្រជាជនចូលរួមមតិទៅក្នុងពង្រាងបណ្ដាឯកសារច្បាប់លើវិស័យដីធ្លី៕” សមាជិកសភាបានពិភាក្សាអំពីសេចក្តីព្រៀងច្បាប់ដីធ្លី (វិសោធនកម្ម)។ (Image:Internet)
Related






